ខេត្តបន្ទាយមានជ័យ ៖ស្ត្រីវ័យ២២ឆ្នាំកើត ក្នុងគ្រួសារក្រីក្រម្នាក់ រូបក៍ស្រស់សម្លេង ក៍ពិរោះ ត្រូវបាន អ្នកស្រុកជម្រុញ ឲ្យឡើងឆាក បន្ទាប់ពីនាង គ្រាន់តែ ច្រៀងលេងក្នុងផ្ទះក៍ពិរោះ នឹកស្មានមិនដល់ ស្មានថាគេចាក់ឌីស្កូ ហើយនាងថានឹងឡើងឆាក ហង្សមាស នាពេលខាងមុខ ព្រោះ ស្រឡាញ់ វិស័យសិល្បះ។

ស្ត្រីរូបស្រស់សម្លេង ក៍ពិរោះខាងលើ ឈ្មោះសាន ស្រីឡៃ នាងជាកូនច្បងក្នុងគ្រួសារមួយ ដែលមានបងប្អូនស្រីចំនួន៤នាក់ ហើយម្ដាយ ជាស្ត្រី មេម៉ាយ រស់នៅក្នុងភូមិមិត្តភាព សង្កាត់ និង ក្រុងប៉ោយប៉ែត។ តាមបុរសចំណាស់ វ័យ៥៧ឆ្នាំឈ្មោះឈុន ពេជ្រ,ស្រ្តី ឈ្មោះនីម ស្រីមុំ អាយុ៤៨ឆ្នាំជាមេក្រុមនៃ កន្លែងដែលនាងសាន ស្រីឡៃ រស់នៅ ,ស្ត្រីឈ្មោះសំ ស្រីរ៉ា អាយុ៤៦ឆ្នាំ ជាអ្នកជិតខាង ដែលធ្លាប់ចេញ ចូលផ្ទះគ្រួសារខាងលើ ដើម្បីស្ដាប់បទ ចម្រៀងដែលស្ត្រីខាងលើ ច្រៀងម្ដងៗនោះបានរៀបរាប់ថាដំ បូងពួកគាត់ក៍នឹកស្មានមិនដល់ពេល ឮសម្លេងនាងច្រៀង ដូចគេចាក់ឌីស្កូអីចឹង ដោយមិនដឹងថាជាអ្នកច្រៀង ផ្ទាល់មាត់នោះទេ លុះចូលទៅផ្ទះនោះ ទើបឃើញការពិត ដែលធាតុពិតនាងសាន ស្រីឡៃច្រៀងផ្ទាល់មាត់សោះ។

ស្ត្រីឈ្មោះឡុង ចន្ធី វ័យ៤៣ឆ្នាំ ជាម្ដាយបង្កើតរបស់ឈ្មោះ សាន ស្រីឡៃ បានប្រាប់កោះសន្តិភាព ថាកូនស្រីរបស់គាត់ស្រឡាញ់ វិស័យសិល្បះតាំង ពីនាងមាន អាយុ១២ឆ្នាំ មកម្លេះ។ ស្ត្រីជាម្ដាយនោះ បន្តថា កាលពីនាងសាន ស្រីឡៃ នៅអាយុ១២ឆ្នាំ កូនរបស់គាត់ឲ្យ តែដឹងថាគាត់ទៅ ចូលរួមពិធីមង្គល ការកន្លែងណានាងតែងតែ លួចទៅតាមក្រោយហើយ សុំគេឡើងច្រៀងលើវេទិការ រហូតៗមាន ម្ចាស់ក្រុមតន្ត្រីឆាយយ៉ាល្ខោន ជួលនាងឲ្យឡើងច្រៀង នៅវង់តន្ត្រីនោះនៅក្រុងប៉ោយប៉ែត អស់រយះ ពេល៦ឆ្នាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ