កូរ៉េខាងត្បូង៖ នារីម្នាក់ ដែលមាន មុខមាត់មិនស្អាត និងមានដើមទ្រុង យារធ្លាក់ បានសម្រេចចិត្ត ធ្វើការវះកាត់ កែសម្ផស្ស រហូតបាន សម្រេច គោលបំណង ក្លាយជា នារីយ៉ាងស្រស់ស្អាតម្នាក់ ដែលធ្វើឲ្យ គ្រប់គ្នាមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នារីមុខចាស់ម្នាក់ ក្លាយទៅជាស្រីស្អាត ដូចទេពអប្សរ ក្រោយពីវះ កាត់កែសម្ផស្សរួច (វីដេអូ)

នារីម្នាក់នេះ មានឈ្មោះថា Chang Je Soon រស់នៅប្រទេសកូរ៉េខាងត្បូង នាងមានការកើតទុក្ខ និងធុញទ្រាន់ យ៉ាងខ្លាំង ជាមួយការចំអក ឡកឡឺយថា នាងជាស្រី ដើមទ្រូងធ្លាក់ ទើបនាងសម្រេចចិត្ត ចុះឈ្មោះចូលក្នុង កម្មវិធីទូរទស្សន៍ កូរ៉េ Let’s Beauty ដែលឧបត្ថម្ភ ដល់អ្នកដែល ត្រូវការ ប្រាក់ដើម្បីវះកាត់ កែសម្ផស្ស ដែលវាមិនត្រឹម តែជួយផ្លាស់ប្តូរ រូបរាងប៉ុណ្ណោះទេ តែថែមទាំង ផ្លាស់ប្តូរជីវិត រស់នៅថែមទៀតផង។

យ៉ាងណាមិញ បន្ទាប់ពី ការវះកាត់ មុខមាត់ កែដើមទ្រូង និង ការសម្រកទម្ងន់ រួចមក នាង Je Soon បានប្រែក្លាយជា នារីម្នាក់ដ៏ស្រស់ស្អាត និង មានទំនុកចិត្ត យ៉ាងខ្លាំង ជាមួយនឹង រូបរាងថ្មី របស់នាង។ ទោះបីជា វាជាដំនើរ ដ៏វែង និងលំបាក យ៉ាងណាក្តី ក៏ប៉ុន្តែ នៅចុងបញ្ចប់ នាងទទួលបាន លទ្ធផលគួរ ជាទីគាប់ចិត្ត៕

ចង់ដឹងថា មុន និងក្រោយពេល វះកាត់ ខុសប្លែកគ្នា យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖












ប្រភព asiantown

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]