ខ្មែរឡូតធ្លាប់បានផ្សាយម្ដងរួចមកហើយ ពីស្ដ្រីរាំអោបបង្គោល ដែលធាត់ជាងគេនៅលើពិភពលោក តែអ្វីដែលកាន់តែប្លែកនោះ គឺលោកយាយម្នាក់ អាចរាំរបាំអោបបង្គោលបាន ទោះបីជាគាត់មានអាយុ ៦០ឆ្នាំក៏ដោយ។

គាត់មានឈ្មោះថា Sun Fengqin គឺជាអ្នករស់នៅ Nanjing ក្នុងប្រទេសចិន និងជាអ្នករាំអោបបង្គោល បន្ទាប់ពីគាត់បាន មើលខ្សែវីដេអូជាច្រើន និងចាប់ផ្ដើមហ្វឹកហាត់ខ្លួនឯងនៅសាលារៀនតែម្ដង។ ដោយសារតែការរាំអោបបង្គោលនេះគឺ ជាសិល្បះ និងជាកីឡាមួយប្រភេទរបស់ប្រទេសចិន បានញាំងឲ្យ Fengqin មានបំណងប្រាថ្នា ក្នុងការសិក្សាពីកីឡានេះដោយស្ងាត់ៗមិនឲ្យក្រុមគ្រួសារដឹងលឺ។ តែទោះជាយ៉ាងណាគ្មាន អ្វីជាការសម្ងាត់នោះទេ ព្រោះរឿងនេះបានលេចលឺទៅដល់គ្រួសាររបស់គាត់ ហើយក្រុមគ្រួសាររបស់គាត់ជាពិសេស ស្វាមីរបស់គាត់មានការព្រួយបារម្មណ៍ជាខ្លាំងព្រោះ តែគាត់ធ្លាប់មានជំងឺឈឺខ្នងកាលពីមុន។ យ៉ាងណាមិញ គ្រូរបង្វឹករបស់ Fengqin ដែលមានឈ្មោះថា Shen Ting ក៏មានការភ្ញាក់ផ្អើល និងសប្បាយរីករាយ ព្រោះតែគាត់កំពុងតែ បង្រៀនស្រ្ដីម្នាក់​ដែលមានសមសភាព គ្រប់គ្រាន់អាចក្លាយទៅជាយាយទៅហើយ  ដែលគាត់អាចបង្វិលខ្លួនបាន។

សូមប្រិយមិត្ដមើលវីដេអូទាំងអស់គ្នា ៖  

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]