រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​រង​របួស​ដេក​សន្លប់​បាត់​ស្មារតី​​នៅ​លើ​ស្ពាន​មុនី​វង្ស​ថ្មី ខណៈ​ពេល​ជិះ​​ម៉ូតូ​គេចពី​ក្រុម​ស្ទាវ​ដូច​គ្នា​​ដែល​​ដេញ​​តាម​វាយ​ពី​ក្រោយ​ ហើយ​​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​ស្ពាន បណ្តាលឱ្យ​​ដួល​បោក​ក្បាល​សន្លប់ កាលពីវេលា​ម៉ោង​​១១​និង​២០​នាទី​​យប់​ថ្ងៃទី​​១៣ មិថុនា ២០១២ ​នៅលើ​ស្ពាន​មុនីវង្សថ្មី ​ក្នុង​សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​មាន​ជ័យ ។

​ក្រោយ​ពី​ដួល​ម៉ូតូ​ជន​រង​គ្រោះ​​​ម្នាក់​សន្លប់​បាត់ស្មារតី​ រីឯ​២​នាក់​​ទៀត​គ្រាន់​តែ​​រលាត់​ដៃ​ជើង​​ប៉ុណ្ណោះ ​។ ចំពោះ​ក្រុ​ម​ក្មេង​ស្ទាវ​ដែល​​តាម​វាយ​យុវជន​រងគ្រោះ​បាន​​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]