រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ម្នាក់​ត្រូវ​បាន​​ក្រុម​ចោរ​វាយ​​យកទូរស័ព្ទ​​ដៃ​​១គ្រឿង ​​និង​នា​ឡិ​កា​ដៃ​១គ្រឿងថែម​ទៀត ​ខណៈ​ពេល​ដែល​កំពុង​អង្គុយ​​លេង​​ជាមួយ​មិត្តភក្តិ​​២​នាក់​ មានស្រី​មាន​ប្រុស​​​នៅ​ក្រោម​​ស្ពាន​អាកាស​ក្បាលថ្នល់ ​ក្នុងស​ង្កាត់​​​ចាក់​អង្រែ​លើ ​ខណ្ឌ​មានជ័យ ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៣ ​មិថុនា ២០១២ ។

យុវជនរងគ្រោះ​ឈ្មោះ​​ហ៊ីង ​ទូច  ​អាយុ​២៥​ឆ្នាំ ​ស្នាក់នៅ​​សង្កាត់ចាក់អង្រែលើ ​ខណ្ឌ​មាន​ជ័យ​​ មានស្រុកកំណើត​​នៅ​ស្រុករមាស​ហែក ខេត្ត​​​ស្វាយរៀង ​បាន​​​ឱ្យ​ដឹងថា​​​ មុន​ពេលកើតហេតុ ​​​​ខ្លួន​ជាមួយ​មិត្តភក្តិ​ និង​មាន​ស្រីម្នាក់ទៀត​បានជិះ​​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ពណ៌​​ខ្មៅ ​​មកអង្គុយលេង​នៅ​ក្រោមស្ពាន​​អាកាស​ក្បាល​ថ្នល់ ​ប៉ុន្តែ​មិន​បាន​១៥នាទី​​ផង ​ស្រាប់តែ​​មាន​ក្រុម​ស្ទាវ៥​ ទៅ​៦​នាក់ ​បាន​ដើរ​មក​គំរាម​សម្លុតឱ្យ​ហុច​​​​ទូរស័ព្ទ​​​ដៃ​​១​គ្រឿង​​ និងដោះ​នាឡិកា​​១​គ្រឿង​​​​​ឱ្យពួកវា ​​ហើយ​បានទាត់​​ធាក់ជនរងគ្រោះ​​ទាំង​២​នាក់ ​ក្រោយពី​យកទូរស័ព្ទ​​​ និងនាឡិកា​​​ថែមទៀត ។ ​​​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]