កាលពីម្សិលមិញនេះ មានហេតុការណ៍ដ៏កម្រមួយកើតឡើង នៅស្ថានីយ៍រថភ្លើងរបស់សឹង្ហបុរី។

យោងទៅតាមសាក្សីនៅកន្លែងកើតហេតុ ឈ្មោះ Hui Yi  បាននិយាយថា គាត់បានឃើញ បុរសម្នាក់កំពុងតែព្យាយាមចុះពីរថភ្លើង ស្រាប់តែភ្លាមៗនោះ ជើងរបស់គាត់បានជាប់នៅក្នុងប្រហោងរវាងរថភ្លើង និងកន្លែងដែលមនុស្សត្រូវរងចាំឡើងរថភ្លើង។ មនុស្សជាច្រើនបានឈរមើល និងជួយការពារមិនឲ្យទ្វាររថភ្លើងនោះបិទ ថែមទាំងព្យាយាមជួយយកជើងគាត់ចេញ។ គាត់បានបន្ដថា មុនពេលដែលមានហេតុការណ៍នេះកើតឡើង បុរសនេះបានព្យាយាមកុហកអ្នកដំណើរនៅ ក្នុងរថភ្លើងថាគាត់មានជំងឺឈឺខ្នង និងសុំកន្លែងសម្រាប់អង្គុយ ហើយក៏ត្រូវអ្នកដំណើរផ្ដល់កន្លែងឲ្យគាត់។ អ្វីដែលធ្វើឲ្យអ្នកដំណើរភ្លឺភ្នែកនោះ គឹគាត់មិនបានឈឺខ្នងនោះទេ ព្រោះគាត់បានឲ្យកៅអីរបស់គាត់បន្ដទៅ បុរសចំណាស់អាយុជាង៥០ឆ្នាំទៅវិញ។ យ៉ាងណាមិញ គាត់ក៏បានជាប់ជើងនៅក្នុងនេះ នៅពេលដែលគាត់ចាកចេញពីរថភ្លើង និងត្រូវចំណាយពេលវេលា ប្រហែលជា៥នាទី ក្នុងការយកជើងចេញមកវិញ។ ការជាប់ជើងនេះ ប្រហែលជាគាត់ពុំមានការប្រុងប្រយ័ត្ននៅពេល ដែលគាត់ដើរចាកចេញពីរថភ្លើង។ ដូចនេះ សូមប្រិយមិត្ដបន្ថែមការ ប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់ នៅពេលដែលកំពុងធ្វើដំណើរ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ជាច្រើន៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]