ប៉ូលីសនៅក្នុងតំបន់ Chengguan ត្រូវបានហ៊ុមព័ន្ធ និងវាយដោយ សិស្សអនុវិទ្យាល័យជាច្រើនដែល ស្ថិតនៅក្បែរអនុវិទ្យាល័យ No. 15  នៅក្នុងទីក្រុង Zaozhuang ​ក្នុងខេត្ដ Shangdong កាលពីថ្ងៃទី១១។

ហេតុការណ៍នេះកើតឡើង នៅពេលដែលប៉ូលីសនៅក្នុងតំបន់ ២នាក់នេះ បានបង្ករបួសស្នាម ដល់អ្នកលក់ឥវ៉ាន់នៅតាមចិញ្ចើមផ្លូវនៅក្បែរសាលានេះ។ ដោយសារតែឃើញបែបនេះ បានធ្វើឲ្យពួកសិស្សសាលាមាន កំហឹងនិងធ្វើការប្រឆាំងនឹងប៉ូលីសទាំងនេះ។ តាមពត៌មានបានឲ្យដឹងថា chengguan  ទើបតែប្រកាសថានឹងរៀបចំទីក្រុង ឲ្យមានសណ្ដាប់ធ្នាប់គឺ ត្រូវរៀបចំកុំឲ្យមានអ្នកលក់ ឥវ៉ាន់នៅតាមចំហៀងសាលា។ តែនៅពេលដែលកំពុងរៀបចំ ចៃដន្យប៉ូលីសបានធ្វើ បុរសចំណាស់ម្នាក់ទទួលរងរបួស ក៏បានធ្វើសិស្សសាលា មានការយល់ច្រលំថា ប៉ូលីទាំង២នាក់នេះ ធ្វើបាបអ្នកលក់នេះទៅវិញ។ ទោះបីជាយ៉ាងណា ប្រជាជននៅតំបន់នេះជឿជាក់ថា នេះគ្រាន់ជាលេសរបស់ប៉ូលីទាំងនេះ ហើយការវាយបុរសចំណាស់នេះជាការពិត។ តើនេះជាការយល់ច្រលំរបស់ប្រជាជន និងសិស្ស ឬរឿងនេះជាការពិត?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]