ពិភពលោក៖ នៅទីបំផុត ក្រុមបាល់ទាត់ ជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះ ក្រុមអាហ្សង់ទីន ដោយលទ្ធផល ក្នុងម៉ោងបន្ថែម ១ ទល់នឹង ០ ក្លាយជា ម្ចាស់ជើងឯក បាល់ទាត់ពិភពលោក  ឆ្នាំ ២០១៤ នៅប្រទេស ប្រេស៊ីល។

យ៉ាងណាមិញ នៅក្នុងជ័យជំនះនេះ អាល្លឺម៉ង់ មិនត្រឹមតែ ទទួលបាន ពានមាស ១៨ការ៉ាត់ ប៉ុណ្ណោះទេ តែនឹងទទួលបានថវិកា ជាទឹកប្រាក់ ចំនួន ៣៥លានដុល្លារអាមេរិក ថែមទៀតផង។ នេះជាទំហំទឹកប្រាក់ ផ្តល់ទៅឲ្យម្ចាស់ពានរង្វាន់ វ៉ើលខាប់ ច្រើនជាងគេបំផុត នៅក្នុង ប្រវត្តិសាស្ត្រ ខណៈអេស្ប៉ាញ ដែលជាម្ចាស់ជើងឯក វ៉ើលខាប់ ឆ្នាំ ២០១០ ទទួលបានតែ ៣០លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ក្រៅពីម្ចាស់ជើងឯក ក៏មានការផ្តល់រង្វាន់ជាទឹកប្រាក់ ទៅដល់ ក្រុមជម្រើសជាតិ ដែលមានចំណាត់ថ្នាក់ ជាបន្តបន្ទាប់ ទៀតផងដែរ ដោយក្នុងនោះ ក្រុម អាហ្សង់ទីន ដែលជាប់លេខ២ ទទួលបាន ២៤លានដុល្លារអាមេរិក ក្រុមហូឡង់ លេខ៣ ទទួលបាន ២០លានដុល្លារអាមេរិក និង លេខ៤ ប្រេស៊ីល ទទួលបាន ១៨លានដុល្លារអាមេរិក៕

Group Stage (16 eliminated teams): $8 million each 
Round of 16 (eight losers): $9 million each 
Quarterfinals (four losers): $14 million each 
Fourth place: $18 million 
Third place:: $20 million 
Runner-up: $24 million 
Winner: $35 million




ប្រភព៖ yahoo

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]