ប្រេស៊ីល៖ កាលពីយប់មិញនេះ ក្រុមបាល់ទាត់ ជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះ ក្រុមបាល់ទាត់ ប្រទេសអាហ្សង់ទីន ដោយពិន្ទុ ១-០ ក្នុងម៉ោងបន្ថែម ដោយមានការ ស៊ុតបញ្ចូលទី យ៉ាងល្អរបស់ កីឡាករ Mario Gotze និងបានជួយ ឲ្យអាល្លឺម៉ង់ គ្រងតំណែងជើងឯក បាល់ទាត់ពិភពលោក ឆ្នាំ ២០១៤ នេះ។

ការប្រកួតយ៉ាងស្វិតស្វាញ រវាងក្រុមទាំងពីរនេះ ត្រូវបន្តមក ដល់ម៉ោងបន្ថែម ព្រោះថាមិនមាន ការស៊ុតបញ្ចូលទី គ្នាឡើយ។ យ៉ាងណាមិញ នៅក្នុងនាទី ទី១១៣ នៃម៉ោងបន្ថែម កីឡាករខ្សែបម្រើកណ្តាល វ័យ២២ឆ្នាំ Mario Gotze អាចរកបាន គ្រាប់បាល់ដ៏អស្ចារ្យ ដោយការទប់បាល់ នឹងទ្រូងរបស់គេ រួចស៊ុតពេញមួយជើង បំប៉ោងសំណាញ់ របស់គូប្រកួត ដែលគ្រាប់បាល់នេះ ធ្វើអោយប្រទេស អាល្លឺម៉ង់ យកឈ្នះក្នុង លទ្ធផល ១ ទល់នឹង ០។

បូករួមលើកនេះទៀត អាល្លឺម៉ង់បានគ្រប់គ្រង តំណែងជើងឯក វ៉ើលខាប់ បានចំនួន ៤ដង នៅក្នុងប្រវត្តិសាស្រ្ត របស់ខ្លួន ផងដែរ។ ប្រជាជន អាល្លឺម៉ង់ទាំងអស់ ក៏ដូចជា ប្រជាជន នៅជុំវិញពិភពលោក ក៏បានចូលរួម អបអរនៃ ជ័យជំនះរបស់ ក្រុមបាល់ទាត់ជម្រើសជាតិ ប្រទេសអាល្លឺម៉ង់ នេះផងដែរ។

តោះទៅមើល រូបភាពដែល បង្ហាញពីទិដ្ឋភាព នៃព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ ទាំងអស់គ្នា៖

រូបភាពនៃ ការស៊ុតបញ្ចូលទី ដ៏អស្ចារ្យ របស់កីឡាករ Gotze







រូបភាពដ៏ ក្រៀមក្រំរបស់ កីឡាករ Messi ដែលមិនអាច ជួយឲ្យក្រុម របស់ខ្លួន ទទួលបាន ជ័យជំនះ


ការអបអរ របស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ និងអ្នកគាំទ្រ ទាំងអស់








អ្នកចាំទី របស់អាល្លឺម៉ង់ Manuel Neuer ទទួលបាន ស្រោមដៃមាស, Messi ទទួលបាន រង្វាន់បាល់មាស



ការអបអរ របស់ប្រជាជន អាល្លឺម៉ង់ ក្នុងទីក្រុង ប៊ែរឡាំង




ទិដ្ឋភាព មុនពេលការ ប្រកួតចាប់ផ្តើម និងរូបថតរបស់ David Beckham ដែលគាំទ្រ ប្រទេសអាហ្សង់ទីន

















វីដេអូ បង្ហាញពី ការអបអរ របស់ប្រជាជន អាល្លឺម៉ង់

វីដេអូ នៃការបង្ហាញពី ទស្សនីយភាព ក្នុងពិធីបិទ បញ្ចប់ការប្រកួត បាល់ទាត់ World Cup

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]