កាលពីយប់អាធ្រាតម្សិលមិញនេះ ការប្រកួតបាល់ទាត់ពិភពលោក ប្រជែងយកជ័យលាភីតំណែងលេង ៣ មេដាយសម្រិត បានទៅលើក្រុមមច្ចុរាជទឹកក្រូច ហូឡង់ហើយ បន្ទាប់ពីផ្តួលក្រុមម្ចាស់ផ្ទះ ប្រេស៊ីល ដោយលទ្ធផល ៣ទល់នឹង០ កន្លងទៅនេះ។


ងាកមកការប្រកួតយប់នេះវិញ វគ្គប្រកួតផ្តាច់ព្រ័ត្រ FIFA World CUP ២០១៤ នឹងប្រព្រឹត្តទៅ នៅវេលាម៉ោង ២ យប់រំលងអាធ្រាត ដោយក្រុមឥន្ទ្រីដែក អាឡឺម៉ង់ មកពីទ្វីបអឺរ៉ុប ត្រូវប្រកួតជាមួយនឹង ក្រុមអាហ្សង់ទីន មកពីទ្វីបអាមេរិក ខាងត្បូង។


កីឡាដ្ឋាន៖ Estadio do Maracana, Rio de Janeiro

អាជ្ញាកណ្តាល៖ Rizzoli សញ្ជាតិ អ៊ីតាលី

ក្រុមជម្រើសជាតិ អាឡឺម៉ង់

ព្យាករណ៍ទម្រង់លេង (4-3-3) ជម្រើស ១១ នាក់៖ អ្នកចាំទី Neuer ខ្សែការពារ Lahm, Hummels, Boateng, Höwedes ខ្សែបម្រើ Khedira, Schweinsteiger, Kroos ប្រយុទ្ធជួរមុខ Özil, Müller, Götze

ពិតជាមិនអាចមើលស្រាលបានមែន ចំពោះក្រុមឥន្ទ្រីដែកអាឡឺម៉ង់ ដោយលទ្ធផលធ្វើបានល្អ ជាងគេនោះ គឺការលុតម្ចាស់ផ្ទះ ប្រេស៊ីល រហូតដល់ទៅ ៧ទល់នឹង១ ដែលកីឡាករស៊ុតបញ្ចូលទីសំខាន់ៗ មានដូចជា កីឡាករ Müller និងខ្សែប្រយុទ្ធវ័យចំណាស់ Miroslav Klose។ ក្នុងនោះដែរ ក្រុមជើងឯកពិភពលោក ៣ សម័យ ឥន្ទ្រីដែកអាឡឺម៉ង់មួយនេះ ខកខានលើកពានរង្វាន់នេះ អស់រយៈពេល ២៤ ឆ្នាំ រួចមកហើយ ដោយប្រវត្តិជូរចត់នោះគឺ World CUP ឆ្នាំ ២០០២ បរាជ័យក្រោមថ្មីជើង របស់ប្រេស៊ីល ២ទល់នឹង០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ទទួលបានចំណាត់ថ្នាក់លេខ ២។ ដូចនេះ គ្រូបង្វឹក លោក Joachim Löw របស់ក្រុមមួយនេះ នឹងធ្វើអ្វីៗទាំងអស់ ដើម្បីឈ្នះពានរង្វាន់ពិភពលោកនេះ ជាលើកទី ៤។


ក្រុមជម្រើសជាតិ អាហ្សង់ទីន

ព្យាករណ៍ទម្រង់លេង (4-2-3-1) ជម្រើស ១១ នាក់៖ អ្នកចាំទី Romero ខ្សែការពារ Zabaleta, F Fernández, Garay, Rojo ខ្សែបម្រើ E Perez, Mascherano បម្រើប្រយុទ្ធ Palacio, Messi, Lavezzi ប្រយុទ្ធជួរមុខ Higuaín

អាចថាជាសំណាង របស់អាហ្សង់ទីន ដែលអាចទប់ស្មើជាមួយនឹងហូឡង់ និងយកឈ្នះក្នុងបាល់ ប៉េណាល់ទី រហូតអាចឈានចូលមកដល់វគ្គ ផ្តាច់ព្រ័ត្រជាមួយនឹងអាឡឺម៉ង់ យប់នេះ។ បើនិយាយពីជើងឯក World CUP ២ សម័យ ឆ្នាំ ១៩៧៨ និងឆ្នាំ ១៩៨៦ អាហ្សង់ទីនវិញ គឺខកខានលើកពានរង្វាន់នេះ ជាថ្មីរហូតដល់ទៅ ២៨ ឆ្នាំ ឯណោះ។ ក្នុងនោះ ក្រសែភ្នែកមហាជន នឹងតាមដានទៅលើ កីឡាករឆ្នើមក្នុងក្រុមនេះ នោះគឺខ្សែបម្រើប្រយុទ្ធ Lionel Messi ដែលរកបាន ៤ គ្រាប់ តាមពីក្រោយកីឡាករកូឡុំប៊ី James Rodríguez ដែលស៊ុតបញ្ចូលទីបាន ៦ គ្រាប់៕


ប្រវត្តិជួបគ្នា

[មិត្តភាព] Germany 1 – 3 Argentina

[World CUP 2010] Argentina 0 – 4 Germany

[មិត្តភាព] Germany 0 – 1 Argentina

ទស្សនៈខ្មែរឡូត៖ អាឡឺម៉ង់ ឈ្នះ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]