ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល មួយកាលពី យប់រំលង អាធ្រាត្រចូល ថ្ងៃទី១៤ ខែមិថុនា នៅក្បែរផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ បន្ទាប់ពីគេប្រទះ ឃើញបុរសម្នាក់រង របួសធ្ងន់ ដោយមានស្នាមអារបំពង់ក ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនរង គ្រោះឈ្មោះវី អាយុ២៦ឆ្នាំ មុខរបរមិនពិត ប្រាកដ មានស្រុកកំណើតនៅស្រុកឆ្លូង ខេត្ដ ក្រចេះ ។

ស្ដ្រីឈ្មោះថាច់ ឡាង អាយុ៤២ឆ្នាំ បាន និយាយថា ជនរងគ្រោះ ត្រូវជាមិត្ដភក្ដិកូន ប្រសាររបស់គាត់ ហើយបានមកលេងបន្ទប់ជួល របស់គាត់ កាលពីថ្ងៃទី១២ ខែមិថុនា ។ ជនរងគ្រោះរូប នេះបានបិទទ្វារបន្ទប់ នឹងយកកាំបិតគំរាមកាប់ គាត់មិនឱ្យចេញ រួចបិទភ្លើង ហើយអារកខ្លួនឯងតែម្ដង ។

យ៉ាងណាក៏ដោយ ការអះអាងរបស់ស្ដ្រី រូបនេះ មិនទាន់ដឹងថា យ៉ាងណានោះទេ ខណៈ ដែលប្រភពខ្លះ និយាយថា ជនរងគ្រោះទំនង មិនអារកខ្លួនឯងឡើយ ។ បច្ចុប្បន្ននេះ កំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]