បរទេស៖ មានការភ្ញាក់ផ្អើល ចំពោះរបាយការណ៍ ដែលបានបញ្ជាក់ថា ព័ត៌មានផ្សេងៗ រួមមានរូបថត, វីដេអូជាដើម ដែលយើងធ្លាប់ បានលុបចោល នៅក្នុងទូរស័ព្ទដៃ យើងហើយនោះ អាចនឹងរកឃើញ សាឡើងវិញ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា រូបថតឬក៏ វីដេអូដែលត្រូវ បានផ្ទុកដោយ ទូរស័ព្ទ Smartphone ប្រភេទ Android របស់ម្ចាស់មុនៗ ដែលបានលុប ចោលទៅហើយនោះ នាពេលនេះ ត្រូវបានរកឃើញ ជាថ្មី។

មានការអះអាង យ៉ាងច្រើន ពីក្រុមហ៊ុនផលិត កម្មវិធីទូរស័ព្ទ Smartphone ដែលមានទាំង Android និង iOS ជាដើមសុទ្ធតែ បញ្ជាក់ថាកម្មវិធី របស់ខ្លួនគឺ មិនងាយនិង អាចអោយមានការ បែកធ្លាយឬ លួចយក ព័ត៌មានសំងាត់ នៅក្នុងទូរស័ព្ទដៃ នោះឡើយ។

យ៉ាងណាមិញ Avast ក្រុមហ៊ុនរក្សា សុវត្ថិភាពទៅលើ Software បានអះអាងថា ខ្លួនបានរកឃើញ រូបថតចំនួន ៤០,០០០រូប ដែលបានមកពី ទូរស័ព្ទចំនួន២០គ្រឿង ហើយក្នុងនោះ ភាគច្រើនសុទ្ធតែ ជារូបអាក្រាតកាយ របស់ម្ចាស់ទូរស័ព្ទមុនៗ។

មិនថាអ្នកប្រើប្រាស់ ទូរស័ព្ទចង់លុប រូបទាំងនោះ ចោលដោយការប្រើប្រាស់ Factory Reset ឬយ៉ាងណាឡើយ តែវាមិនអាច ជម្រុះចោលនូវ កន្លែងសម្រាប់ ផ្ទុកព័ត៌មានទាំងអស់ របស់ទូរស័ព្ទនោះទេ ដែលជាហេតុ ធ្វើអោយវិធីម្យ៉ាង ក្នុងការប្រើប្រាស់កម្មវិធី សុវត្ថិភាពមូលដ្ឋាន តាមបែបវិទ្យាសាស្រ្ត អាចរករូបភាពទាំងនោះត្រឡប់មកវិញ។

នេះគឺជា ដំណឹងសម្រាប់ ដាស់តឿនទៅដល់ អ្នកដែលចូលចិត្ត ប្រើប្រាស់ទូរស័ព្ទ ថតរូបអាក្រាតរបស់ខ្លួន ព្រោះថាវាមិនមាន សុវត្ថិភាពឡើយក្នុងការ រក្សារូបភាពទាំងនោះ ជាអាថ៌កំបាំង នៅពេលដែលទូរស័ព្ទ របស់យើងធ្លាក់ ចូលទៅក្នុងដៃ អ្នកដទៃបើ ទោះបីជាយើង បានលុបវាចោល ទៅហើយក្តី៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]