រាជធានីភ្នំពេញ ៖ រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង ​ខណៈ​បើក​គេច​រថយន្ត​​​ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវក៏​វាក់​ជាមួយ​រថយន្ត​​ ដែល​កំពុង​​ធ្វើ​ធ្វើ​ដំណើរបញ្ច្រាស​ទិសគ្នា​ ពេលនោះ​​អ្នក​​បើក​ម៉ូតូ​​កង់​បី​ជាន់​ហ្វ្រាំ​​ងមិន​ទាន់​ក៏​ជ្រុល​ទៅ​​ ប៉ះរថយន្ត​​​ដែល​គេច​​នោះ​ បណ្តាលឱ្យខូច​ខាត​បន្តិច​បន្តួច​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩និង​៥០នាទីយប់ ថ្ងៃទី​១២ មិថុនា ​នៅ​តាម​​បណ្តោយផ្លូវ​ទេព​ផន ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់ទី៣ ខណ្ឌ​ទួលគោក ហើយ​ត្រូវ​ម្ចាស់​រថយន្ត​ទារ​សំណង​៥០ដុល្លារ ​តែ​ដោយ​អ្នក​បើក​ម៉ូតូ​កង់​បី​មាន​តែ​១០​ដុល្លារ ​និង​ទូរស័ព្ទ​ចិន​​មួយគ្រឿង ក៏​ត្រូវ​គេ​យក​​ទាំង​ទូរស័ព្ទ និង​លុយ​១០ដុល្លារ​នោះ​ទៅ ។​

​​ប្រភព​ព័ត៌មាន​​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​​អ្នក​បើកម៉ូតូ​កង់​បី​បាន​​បើក​គេច​រថយន្ត​ដែល​គេច​​​ត​​ លើ​​ចិញ្ចើម​ផ្លូវ​ តាម​បណ្តោយ​ផ្លូវទេព​ផន​​​ ពី​កើត​ទៅ​លិច​ ។ ខណៈ​នោះដែរ​ដោយសារ​​មាន​​រថយន្ត​មួយគ្រឿង​ទៀត ធ្វើ​ដំណើរ​បញ្រ្ចាស​ទិសគ្នា​មក​ពី​មុខ​ក៏​​ជាន់​ហ្វ្រាំងបណ្តាល​ឱ្យ​បោក​ ម៉ូតូ​កង់​បី​ទៅលើ​រថយន្ត​ដែល​ចត​លើ​ចិញ្ចើម​ផ្លូវ​​នោះ​​​​ខូច​ខាត​​បន្តិច ​បន្តួច ។ ​​​​ដោយ​សារការ​ប៉ះ​ពារ​នេះ ម្ចាស់​រថយន្ត​បានទាម​ទារ​សំណង​នៃការ​ខូច​ខាតដែលសូម្បី​តែ​ទូរស័ព្ទ​ ចិន១គ្រឿង​ក៏​យក​ដែរ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]