ខេត្ត​កំពង់​ស្ពឺ​​​​​ ៖ ស្ត្រី​​​​​ជា​ប្រពន្ធ​​​ម្នាក់​បាន​​​​​ចាក់​សម្លាប់​​​ប្តី​របស់​​ខ្លួន​​ ដោយ​កាំបិត​​ចុង​ស្រួច​ ខណៈ​ដែល​ប្តី​​​ស្រវឹង​​​ខួប​តែង​តែ​វាយ​​ធ្វើ​បាប​​​​​​​រាល់​​ពេល​​​ ស្រវឹង​ម្តងៗ​ គឺ​​​​​​ចាក់តែ​មួយ​កាំ​បិត​​ចិត​បន្លែ​​ចំ​បំពង់​ក​ បណ្តាល​​​ឱ្យ​ស្លាប់​​​ភ្លាមៗ​​ក្នុង​ថ្លុក​ឈាម​​ ។

ទាក់​ទិន​ករណី​​ធ្វើ​ឃាត​​​ប្តី​នេះ​ត្រូវ​​បាន​សមត្ថ ​កិច្ច​​មូល​ដ្ឋាន​​ស្រុក​ភ្នំស្រួច​​ឱ្យ​ដឹង​ថា ​បានកើត​ឡើង​​​កាលពី​វេលា​ម៉ោង​​៨និង​​៣០​នាទី​​យប់​ថ្ងៃ​ទី​១២ មិថុនា ​​​​នៅ​ចំណុច​​លើ​​ផ្លូវ​លំ​ចូល​ផ្ទះ​​របស់​ខ្លួន​ក្នុង​ភូមិ​​ទី​​៤ ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំស្រួច ​ចំណុច​ថ្លុក​​ត្រសេក ។ សមត្ថ​កិច្ច​​​ ទាំង​ប៉ូលិស​​​ និង​កង​រាជ​អាវុធ​​​ហត្ថ​ស្រុក​​​បាន​បន្ត​​ថា ស្ត្រី​ដែល​​​​​ចាក់​ប្តី​​​ឱ្យ​ស្លាប់​​នេះ​ឈ្មោះ​​សួន ចាន់​ធី ​អាយុ​​៥៩ឆ្នាំ​​​ជាអ្នក​​​ដាំ​បាយ​​​ធ្វើ​ម្ហូប​​​ឱ្យ​សិក្ខា​កាម​​យោធា​នៅ ​ស្រុក​ភ្នំស្រួច​ និង​ប្តី​​​ដែលស្លាប់​​ ឈ្មោះ​ឯក សារិន ​អា​​យុ​​​៥៩​ឆ្នាំ​ ជាយោធិន​​​​​ចូល​និវត្តន៍​​​ មាន​កូន​​៧​នាក់​បាន​រៀប​ការ​​​អស់​​ហើយ​នៅ​តែ​​កូន​ប្រុស​​​តូច​អាយុ​​១៣​ ឆ្នាំ រស់នៅ​​​ជា​មួយ​​ក្នុង​បន្ទុក​ ។

នៅ​​ចំពោះ​​​មុខ​សមត្ថ​កិច្ច​​ ស្ត្រី​​ឈ្មោះ​​សួន ចាន់​ធី ​បាន​សារភាព​​​ថា នៅ​​យប់​នោះ​ពេល​​ខ្លួន​បាន​​បង្ហើយ​ការ​ងារ​ដាំ​ស្ល​​ លាង​ចាន​ទុក​ដាក់​​រួច​រាល់​​​​ ក៏​វិល​​ត្រឡប់​​ទៅ​ផ្ទះ​វិញ​ដែល​នៅ​ពុំ​ឆ្ងាយ​​ពី​រោង​​​បាយ​​យោធា​ទេ ។ ពេល​ទៅ​ដល់​ផ្ទះ​​​ពុំ​ឃើញ​​​ប្តី​ក៏​​ដឹង​ថា​ប្តី​​​ទៅ​ផឹក​ទៀត​​ហើយ​​ ដោយ​ទុកឱ្យ​​​កូន​​នៅ​តែ​​ម្នាក់​ឯង​​ ពុំ​ទាន់​​​ហូប​​​បាយ​ទឹក​​ទើប​ទៅ​តាម​​​ហៅ​​ឱ្យ​​មក​បាយ​ជុំ​គ្នា​ ។ ​​តែ​ពេល​​ទៅ​ដល់​​កន្លែង​​ផឹក​ក៏​​ត្រូវ​ប្តី​​​ស្តី​បន្ទោស​ និង​ជេរ​ប្រមាថ​​ខ្លាំង​​ៗ​​ ។  ទោះ​បី​ជាយ៉ាង​នេះ​ក្តី​​​ ប្រពន្ធ​​ក៏​​ព្យា​យាមលួង​លោម​​អង្វរ​​ឱ្យ​ប្តី​ទន់​ចិត្ត​​មក​ផ្ទះ​វិញ​ ព្រោះ​យប់​​ហើយ​ ។ តែ​ការ​អង្វរ​​ពុំ​ស្តាប់​​ ហើយ​ព្រម​​​​ទាំង​ទៅ​​​យក​​ដំបង​​​ប្ញស្សី​​​មក​វាយ​គាត់​​​ជា​ប្រពន្ធ​​​ឥត ​ប្រណី​​ទៀត​ ដោយ​ការ​ឈឺ​ចាប់​​ស្ទើរ​រាល់​​លើក​​​​​ព្រោះ​តែ​​ប្តី​​​កំណាច​​វាយ​ក្បាល វាយ​ដំ​ ​ច្រើន​ដង​​មក​ហើយ​នោះ​ធ្វើ​​ឱ្យ​​គាត់​​ទ្រាំ​​លែង​​បាន​​នឹក​ថា​​តាម​កម្ម ​​ទៅចុះ​​​ បាន​កាន់​កាំ​បិត​​នៅ​ដៃ​​ចាក់​តប​ទៅ​ប្តីវិញ​តែ​មួយ​កាំ​បិត​​​​​ចំបំពង់​ក ​ បណ្តាល​​ឱ្យ​​​​ដួល​ស្លាប់​​​ក្នុង​ថ្លុក​ឈាម​​តាម​ដង​ផ្លូវ ​​ពេល​ដើរ​ត្រឡប់​​ជិត​ដល់​​ផ្ទះ​ទៅ​ហើយ ។

សមត្ថ​កិច្ច​​​ប្រមូល​បាន​​វត្ថុ​តាង​​​ទាំង​អស់​​មាន ​ដំបង​ប្ញស្សី​ និង​កាំ​បិតយក​ទៅ​​រក្សា​​ទុក​​ជា​វត្ថុ​តាង​ ។ ឯ​ស្ត្រី​​​​ជា​ប្រពន្ធ​​កំពុង​កសាង​សំណុំ​រឿង​​​បញ្ជូន​​ទៅ​សាលា​ដំបូង​​​ ខេត្ត​ ។ សព​​​​​ប្តី​ត្រូវ​​បាន​កូនៗ​យក​មក​​បូជា​​ធ្វើ​បុណ្យ​​តាម​ប្រពៃ​​ណី​​​ ឯ​ប្រពន្ធ​​​ចូល​ពន្ធ​នាគារ​​ ។ តើ​នេះ​​ជា​​កំហុស​​​នរណា​​? ​​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]