ពិភពលោក ៖ កាលពីថ្មីៗនេះ ខ្មែរឡូតបានចុះ ផ្សាយរួចមកហើយ អំពី កីឡាករឆ្នើម Neymar បានបង្ហោះ វីដេអូផ្ញើសារគួរឲ្យគួរកម្សត់ ទៅអ្នកគាំទ្រ និងមិត្តរួម ក្រុមប្រេស៊ីល ក្រោយពីគេ ត្រូវរបួស និង បានលើកទឹកចិត្តឲ្យ ប្រេស៊ីលឈ្នះការ ប្រកួតទៀតផង ។ ប៉ុន្តែជាលទ្ធភាព ចុងក្រោយ ប្រេស៊ីលត្រូវអាម៉ាស់ មុខនៅទឹកដីខ្លួនឯង ក្រោយពី ក្រុមឥន្ទ្រីដែក អាល្លឺម៉ង់ ទាត់ដោយមិន យល់មុខ ម្ចាស់ផ្ទះ ៧ ទល់នឹង ១ ដែលធ្វើ អ្នកគាំទ្រប្រេស៊ីលរាប់លាននាក់ មានតែបង្ហូរទឹកភ្នែក ក្រោយពេល បញ្ចប់ការ ប្រកួតគ្រប់ៗគ្នា ។

យ៉ាងណាមិញ ថ្មីៗនេះ តាមប្រភពព័ត៌មានថា Neymar បានចេញមុខសារ ជាថ្មីក្រោយពីរបួស បានធូរស្រាលបន្តិចហើយ ដោយបានធ្វើ សន្និសីទកាសែតមួយ ដែលធ្វើឡើង ក្រោយពីរ ថ្ងៃបន្ទាប់ពី ប្រេស៊ីលចាញ់ ស្ពឹកមុខនោះ ។ តាមរយៈសន្និសីទ កាសែតនេះ Neymar បាននិយាយទាំង ស្រក់ទឹកភ្នែក និង អួលដើមក អំពីការភ័យខ្លាច របស់ខ្លួនអំពី ការប្រើប្រាស់កៅអី រុញពេញមួយជីវិត ។ លើសពីទៀត Neymar ក៏បានបន្ថែមថា គាត់ជូនពរឲ្យ អាល្លឺម៉ង់ឈ្នះ ប៉ុន្តែ គាត់គឺចង់ឲ្យ មិត្តភក្តិរបស់គាត់ Lionel Messi និង Javier Mascherano ឈ្នះជើងឯក World Cup ហើយ Messi គឺសមនឹងទទួលការ ឈ្នះលើកនេះ ពីអ្វីដែល Messi បានធ្វើគឺដើម្បីបាល់ទាត់ ។ ម្យ៉ាងទៀត Neymar ថាគាត់គាំទ្រ Messi ព្រោះ Messi ជាមិត្តភក្តិ និង មិត្តរួមការងារ របស់គាត់  ។

គួរបញ្ជាក់ផងដែរថាកីឡាករ Neymar , Messi និង Javier Mascherano នឹងត្រលប់ទៅចូលរួម លេងបាល់ទាត់ឲ្យ ក្លឹប Catalan នៅ Barcelona ប្រទេសអេស្ប៉ាញវិញ នៅថ្ងៃទី ៥ សីហា ខាងមុខនេះ បន្ទាប់ពី Neymar សះស្បើយពី របួសចាស់ នោះ ៕

រូបភាពៈ Neymar ធ្វើសន្និសីទកាសែតនិយាយទាំងទឹកភ្នែក

រូបភាពៈ Messi និង មិត្តរួមក្រុម ហ្វឹកហាត់នៅទីលានបាល់កាលពីថ្ងៃព្រហស្បតិ៍

តើប្រិយមិត្តគិតថា តើ Messi នឹងជួយឲ្យអាហ្សង់ទីន យកឈ្នះអាល្លឺម៉ង់ នៅការប្រកួតខាងមុខនេះ ឬទេ? 

ប្រភព ៖ Dailymail

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]