អ្នកលេងអិនធើណិតម្នាក់ថតរូបបង្គោលភ្លើងមួយ ដែលបានខូចខាតដោយសារ បុរសម្នាក់ដែលបានផឹកស្រាស្រវឹង ហើយបានជិះរថយន្តបុកកាលពីពេលថ្មីៗនេះ ហើយក៏មានបុគ្គលិកក្រុមហ៊ុនដែល ធានារាប់រងលើសម្បត្តិរដ្ឋមកជួលជុល ប៉ុន្តែពួកគេគ្រាន់តែយក ខ្សែរនិង បង់យកមករុំបិតទៅវិញ។
បុរសម្នាក់ដែលជាអ្នកបង្ហោះរូបទាំងនេះចូលអិនធើណិត បានសសេរបញ្ជាក់ពីទីតាំងនៃបង្គោលថា វាស្ថិតនៅក្បែរសួនកំសាន្តសាធារណៈ មួយនៅទីក្រុង Guilin ប្រទេសចិន។ មានអ្នកលេងអិនធើណិត ជាច្រើនបាននិយាយលេងថា ពួកគេប្រហែលជាត្រូវរកទិញបង់ទាំងនេះ យកមករុំការពារផ្ទះទុក ពេលខ្យល់ព្យុះហើយ ព្រោះមើលទៅវាមាំខ្លាំងណាស់។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបង្គោលភ្លើងមួយនេះ ?
ដោយ ៖ អម្រិត
ខ្មែរឡូត
សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]