រឿងរាវដ៏គួរអោយសោកសង្វេគមួយបាន កើតឡើងដោយសារតែមាន​ស្រ្តីម្នាក់ ត្រូវបានមេឃុំបង្ខំអោយរំលូតកូនក្នុង ផ្ទៃដែលទោះជាកូនក្នុង ផ្ទៃនោះមានអាយុ ដល់ទៅ ៧ ខែទៅហើយក៏ដោយ។

តាមប្រភពព័ត៌មានបានអោយដឹងថា ហេតុការណ៍បានកើតឡើងនៅក្នុង ខេត្ត Shaanxi ប្រទេសចិន ហើយហេតុការណ៍នេះក៏ត្រូវបាន អ្នកលេងអិនធើណិតជាច្រើនមាន ប្រត្តិកម្មយ៉ាងខ្លាំងផងដែរ។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា មូលហេតុនៃរឿងនេះដោយសារតែ នាងមិនគោរពតាមច្បាប់នៃការកំណត់ ចំនួនកូនរបស់ប្រទេសចិន។ តាមសម្តីប្តីរបស់នាងបានអោយដឹងថា ដោយសារតែគាត់ធ្វេសប្រហែសទើបបាន ជាធើ្វអោយប្រពន្ធគាត់មានកូនថែមមួយទៀត ហើយពួកគេក៏បានលាក់រឿងនេះមិនអោយអ្នកណាដឹងនោះទេ ប៉ុន្តែរហូតមកដល់នាងមានផ្ទៃពោះ ៧​ ខែទើបមេឃុំឃើញហើយ គាត់ក៏បានបង្ខំអោយពួកគេបង់ជាសាច់ប្រាក់ចំនួន ៤០ ០០០ យាន់ដែលមានតំលៃប្រហែល ៦ ០០០ ដុល្លាអាមេរិច បើមិនដូច្នេះទេពួកគេនឹងអោយនាង រំលូតកូនក្នុងផ្ទៃនោះចោលហើយ។ ដោយសារតែខ្លួនក្រទើបគ្មានសមត្ថភាពបង់ប្រាក់ ក៏សុខចិត្តអោយគេពន្លូតទាំងបង្ខំតែម្តងទៅ។

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះច្បាប់នេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]