រាជធានីភ្នំពេញ ៖ ​ នារីវ័យក្មេងបីនាក់​របួស​ធ្ងន់ និងស្រាលក្នុងហេតុ​ការណ៍​ក្មេង​ទំនើង​បាញ់ប្រហារគ្នាក្នុងក្លឹបកម្សាន្ត​មួយ​ឈ្មោះ​ស្បូវ​មាសនៅ​តាម ផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២១ ថ្ងៃទី១ កុម្ភៈ ឆ្នាំ​២០១២ ។ ខ្មាន់កាំភ្លើង​គេចខ្លួន​បាត់ តែបក្ស​ពួក​​គេត្រូវកង​រាជអាវុធ​ហត្ថខណ្ឌដូន​ពេញឃាត់​ខ្លួន​ពីរនាក់បញ្ជូនទៅទីបញ្ជាការ​កង​រាជអាវុធហត្ថរាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹង​​ថា នៅក្នុងក្លឹបកម្សាន្ត​ស្បូវមាសមាន​ភ្ញៀវ​រៀប​ចំខួបកំណើតបួនប្រាំកន្លែង សុទ្ធសឹង​តែ​យុវជនយុវនារីចូលរួមផឹកស៊ីសប្បាយ​តាម​កន្លែង​រៀងៗខ្លួន ។ លុះដល់​ម៉ោង​ប្រហែល៩យប់ ក្រុម​ក្មេងស្ទាវ​ដែល​អង្គុយផឹកស៊ីនៅតុលេខ​១៥​មាន​គ្នីគ្នាដប់នាក់ស្រវឹងធ្លាក់ភ្នែក ​បាន​ទាស់​ពាក្យសម្តីជាមួយភាគីមួយក្រុមទៀតដែលកំពុងរៀបចំខួប​កំណើតនៅជាន់ទីមួយ តុលេខ៤៥មានប្រុសមាន​ស្រីចូលរួមរាំសប្បាយ ។ យុវជនឈ្មោះ​ប៊ុត ​ដែលស្ថិតក្នុងភាគីតុលេខ១៥​បានដក​កាំភ្លើង​បាញ់មួយគ្រាប់គំរាម ​ហើយក៏ឡើងទៅជាន់​ទីមួយដែលមានជម្លោះ និងដកកាំភ្លើងខ្លីមា៉ក​ឡុកកំញើញដាក់នារីជាម្ចាស់ពិធីខួបកំណើតនិងព្រមានមិនឱ្យស្រែកឡូឡា តែត្រូវប្រុសៗដែលចូលរួម​កម្មវិធី​នោះចេញមុខរារាំង​ ក៏ក្លាយ​ជាអំពើហិង្សាគប់កែវ​ដាក់គ្នា។ ពេល​នោះ ឈ្មោះ​ប៊ុតបាញ់ផ្ទួនៗគ្នាចំនួនពីរគ្រាប់ទៀត​ ធ្វើឱ្យ​ភាព​សប្បាយក្លាយជាអាសន្នរត់​ពពាក់ពពូនរៀងខ្លួន ។

ក្នុងហេតុការណ៍បាញ់បោះអនាធិប​តេយ្យ​នោះ បណ្តាលឱ្យនារីវ័យក្មេងបីនាក់រងរបួស ក្នុងនោះមាននារីជាម្ចាស់ពិធីខួបកំណើតក៏របួស​ដែរ ​ហើយគេដឹកតាមរថយន្តបញ្ជូនទៅកាន់មន្ទីរ​ពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះជីវិត ។ ចំណែក​ខ្មាន់​កាំភ្លើងគេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ដោយដកកាំភ្លើងភ្ជង់សន្តិសុខឲ្យបើកទ្វារក្លឹប ដើម្បីរត់គេច ។

មន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញនិយាយថា ក្រោយពីឮស្នូរផ្ទុះអាវុធភ្លាម​​​ កង​រាជ​អាវុធហត្ថខណ្ឌដូនពេញបានទៅដល់ចំណុច​កើតហេតុ ដែលមាន​ទីតាំង​ខាងលិចប៉ុស្តិ៍
រដ្ឋ​បាលនគរបាលជ័យជំនះប្រហែល១០០ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែមេការក្លឹបកម្សាន្តមិន​អនុញ្ញាត​ឲ្យចូលពិនិត្យឡើយ ។ អស់​រយៈពេល​ប្រហែល​២០នាទី ទើបមេការ​យល់​ព្រមឱ្យសមត្ថកិច្ច​
ចូល ។ នៅ​កន្លែង​កើតហេតុ សមត្ថ​កិច្ចរកឃើញ​សំបកគ្រាប់កាំភ្លើងមួយ ប្រភេទឡុកនៅក្បែរ​តុលេខ១៥ដែល​ជាតុជនដៃដល់ជួបជុំ​បក្ស​ពួក​ផឹកស៊ី។ នារីរងគ្រោះក្នុងហេតុការបាញ់អនាធិប
តេយ្យនេះ​មាន ៖
១-ឈ្មោះប៊ុន ​រ៉ាវ៉ាន់ធី ​អាយុ២០ឆ្នាំ​ ជា​និស្សិតឆ្នាំទី២​នៅវិទ្យា​ស្ថានវ៉ាន់ដា ស្នាក់នៅផ្ទះ​លេខ៦៤៨ ភូមិ២០ ​សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ ត្រូវ​គ្រាប់ចំចង្កេះខាងស្តាំធ្លាយមក​ពោះ​របួសធ្ងន់​ ។ 
២-ឈ្មោះ​ឈាង ស៊ី​ណាត អាយុ​​១៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹក​ថ្លាខណ្ឌសែន​សុខ របួស​ក្បាល​តែស្រាល​ ។ 
៣-សុផល សុផានី អាយុ១៧ឆ្នាំ សិស្សវិទ្យា​ល័យព្រះសុីសុវត្ថិជា​ម្ចាស់​កម្មវិធីខួប​កំណើត​របួសចំថ្ងាសស្រាល ។
កងរាជ​អាវុធហត្ថខណ្ឌដូនពេញបានឃាត់​ខ្លួនបក្សពួក​ខ្មាន់​កាំភ្លើងចំនួនពីរ​នាក់​ឈ្មោះនុត ភានិត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ​១៦០ ផ្លូវលេខ៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង​ម្នាក់ទៀតឈ្មោះណា រ៉ាវី ភេទប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៨ ផ្លូវលេខ៩៨ សង្កាត់​ផ្សារដើមគ ខណ្ឌទួលគោក។

សមត្ថកិច្ចមួយរូបឱ្យដឹងថា អ្នកដែលបាញ់​ក្នុង​​ក្លឹបកម្សាន្តនោះស្គាល់អត្ត​សញ្ញាណ​ហើយ ប៉ុន្តែ​អ្នក​​ក្លាហាន​នេះ​​បានចេញ​​ពីក្លឹប​​​ ក្រោយពេល​​បាញ់​បោះ​រួច​ភ្លាមៗ ៕

ដោយ​ ៖ ប្រុសកោះ

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

គាត់ហាក់បីដូចជាពាក់អាវសញ្ញា IFL។

សូមអានមតិរបស់ និស្សិត IFL ជំវិញអាវសញ្ញា IFL

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]