ខេត្តកំពង់ស្ពឺ ៖ ជាថ្មីម្តងទៀត តារាចម្រៀងជួរមុខ ក្នុងផលិតកម្មថោន នាង មាស សុខសោភា បានចេញមក បដិសេធពាក់ព័ន្ធ ព័ត៌មានដែលបាន លើកឡើងថា សកម្មភាពចុះដាំកូន ឈើជាង១ម៉ឺន ដើម ក្នុងខេត្តកំពង់ស្ពឺ របស់នាង មានជាប់ទាក់ទងទៅ នឹងរឿងនយោបាយ ។ មាស សុខសោភា បានចាត់ទុកការ លើកឡើងនោះថា ជាការភាន់ច្រឡំ និងយល់ខុសដែលផ្ទុយ ពីឆន្ទះពិតប្រាកដ របស់នាង ក្នុងនាមជាតារាចម្រៀង ដែលមានកេរ្តិ៍ឈ្មោះមួយរូប ដែលតែងតែ បម្រើអារម្មណ៍ ទស្សនិកជនគ្រប់រូប ។ ការបដិសេធជា ថ្មីរបស់នាង មាស សុខសោភា បានធ្វើឡើងពេល ដែលរូបនាងបានចុះទៅ ដាំដើមឈើចំនួន១ម៉ឺនដើម ដែលស្ថិតក្នុងតំបន់ ព្រៃសាសនា ចំការឈូក នៅភូមិពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ កាលពីថ្ងៃទី៩ កក្កដា ២០១៤ ។

មាស សុខសោភា បានបញ្ជាក់ថា យុទ្ធនាការដាំដើម ឈើចំនួន១ម៉ឺនដើម របស់នាងនាពេលនេះ គឺចេញពីឆន្ទះ របស់នាងផ្ទាល់ ដែលមានចិត្តស្រឡាញ់ធម្មជាតិ ដោយមិនបម្រើនិន្នាការ ឱ្យគណបក្សនយោបាយ ណាមួយឡើយ ។ ផ្ទុយទៅវិញ សកម្មភាពរបស់នាង នាពេលនេះ គឺជាការរួមចំណែកធ្វើការ ងារជួយសង្គម ជាងនេះទៅទៀត ក៏ជាការបំផុសដ ល់បងប្អូន សិស្សានុសិស្ស និងអ្នកគាំទ្ររូបនាង ទាំងអស់ឱ្យចេះ ស្រឡាញ់បរិស្ថានធម្មជាតិ ដែលនៅជុំវិញខ្លួន ។ នាងបានប ន្ថែមទៀតថា ព្រៃឈើមាន សារសំខាន់ណាស់នៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនថា តែប្រទេសកម្ពុជា ប៉ុណ្ណោះទេ គឺសកលលោកទាំងមូល ហើយដើមឈើ ក៏មានសារសំខាន់ផងដែរ សម្រាប់អនាគត របស់យើង ។ ការដាំដើមឈើនេះ គឺផ្តើមចេញពី យើងម្នាក់ៗគ្រប់ៗគ្នា មិនមែនតែរូបនាង ម្នាក់ប៉ុណ្ណោះទេ គឺត្រូវការកម្លាំង រូបរួមទាំងអស់គ្នា ក្នុងការជួយថែរក្សាបរិស្ថាន ធម្មជាតិក្នុងនាម ជាប្រជាពលរដ្ឋម្នាក់ ។






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា