ស្រាបិត សូជូ ម៉ាក Jinro របស់កូរ៉េ បានជាប់ឈ្មោះជាស្រា ដែលលក់ដាច់ជាងគេក្នុងពិភពលោក ដោយយកឆ្នះស្រា Vodka, Whisky (Johnie Walker), និង Brandy តាមស្ថិតិពីទស្សនាដ្ដី Drinks International ។ ស្រាសូជូ Jinro លក់បាន ៦១ លានកេះ ចំណែកឯលំដាប់លេខ ២ ស្រា Vodka ម៉ាក Smirnoff លក់បានតែ ២៥ លានកេះប៉ុណ្ណោះ។

តាមការស្ទង់មតិរបស់ អង្គការសុខភាពពិភពលោក ប្រទេស កូរ៉េ ជាប់លេខ ១៤ ខាងទទួលទានសុរា ដែលរួមមានស្រាខ្លាំង ស្រាក្រហម និង ស្រាបៀរ។ ប៉ុន្ដែចំពោះការទទួលទាន ស្រាខ្លាំង ដូចជាប្រភេទស្រា Soju (ខ្មែរហៅថាស្រាស) ជនជាតិកូរ៉េជាប់ លំដាប់ថ្នាក់លេខមួយ។ ប្រទេសកម្ពុជាយើងវិញជាប់លេខ ១៣០ លើពិភពលោកខាងទទួលទានសុរា។

ជនជាតិកូរ៉េមួយចំនួន មិនពេញចិត្ដនឹងវប្បធម៌ ប្រជែងគ្នាទទួលទានសុរា និង បង្ខំឲ្យអ្នកធ្វើការជាមួយផឹកស្រាជាមួយ ។ ការទទួលទានសុរាគួរតែជាជម្រើសរបស់មនុស្សម្នាក់ៗ មិនត្រូវមានការបង្ខិតបង្ខំ។

តើប្រិយមិត្តធ្លាប់មានបទពិសោធន៍ ចូលរួមតុជាមួយជនជាតិកូរ៉េ និង ទទួលទានសុរាជាមួយពួកគេដែរឬទេ? តើប្រិយមិត្តមានទស្សនាយ៉ាងណា ចំពោះការទទួលទានស្រានៅប្រទេសកម្ពុជា?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]