កូឡុំបី៖  ភាគច្រើនអ្នក តែងគិតថា សំលៀកបំពាក់ ដែលចាស់ៗ គឺហួសសម័យ និងមិនអាច ស្លៀកពាក់បាន ទៀតទេ។ យ៉ាងណាមិញ មានស្រ្តីម្នាក់ បានរើសយក អាវជជុះ រឺក៏ម៉ូត ចាស់ៗ  ដែលគ្រប់គ្នា គិតថា ហួសសម័យទៅហើយនោះ យកមកកែច្នៃ អោយចេញ ជាម៉ូត សំលៀកបំពាក់ ពេញនិយមវិញបាន។

 ចំពោះស្រ្តីម្នាក់នោះ មានឈ្មោះថា Jillian Owns  ជាអ្នកនិពន្ធ និងអ្នករចនាម៉ូត មួយរូប ដែលនាងចូលចិត្ត កែច្នៃសំលៀកបំពាក់ចាស់ៗ មកធ្វើជា ម៉ូតទាន់សម័យ ក្នុងពេលបច្ចុប្បន្ននេះ។ បន្ទាប់ពី នាងបានកែច្នៃហើយ ធ្វើអោយ មនុស្សគ្រប់គ្នា មិននឹកស្មានដល់ ថានាង អាចរចនាម៉ូត សំលៀកបំពាក់ បានស្អាតបែបនេះឡើយ។

 តាមសម្តីរបស់ Jillian Owns បាននិយាយថា "ខ្ញុំតែងប្រាប់ ខ្លួនឯងថា នឹងផ្លាស់ប្តូរ របស់របរ ដែលមនុស្សគ្រប់គ្នាគិតថា បោះចោលនោះ មកកែច្នៃ ធ្វើ ជា ម៉ូតសំលៀកបំពាក់ ដ៏ទាន់សម័យវិញ ទាល់តែបាន ។"

 តោះក្រឡេក មើលម៉ូតសំលៀកបំពាក់ ដែលនាង Jillian Owns បានកែច្នៃ ពីសំលៀកបំពាក់ ជជុះ ទាំងអស់គ្នា៖










ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]