កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស Ekin Cheng បានបង្ហើបនូវទំនាក់ទំនង នៃចំណងសេ្នហ៍រយៈពេល៧ឆ្នាំ ជាមួយនឹងតារាសម្ដែងស្រី Yoyo Mung ។ គូសេ្នហ៍មួយគូនេះបានណាត់ ជួបគ្នាអស់រយៈពេលជាង៦ឆ្នាំ ដែល Ekin មានអាយុ៤៤ឆ្នាំ នឹងមានគំរោងការណ៍ក្នុង ការរៀបអាពាហ៍ពិពាហ៍ជាមួយនឹង Yoyo ។ ប៉ុន្ដែអ្នកទាំង២នាក់ នេះបែបជាមានគំនិតខុស គ្នាក្នុងការរៀបចំការរៀបអាពាហ៍ពិពាហ៍ទៅវិញ។

 Ekin មានគំនិតក្នុងការរៀបការ នៅក្រោមបាតទឹកសមុទ្រ តែបែរជាខាងស្រីមាន បំណងចង់រៀបចំធ្វើពិធីជប់លៀង ធម្មតាហើយនាង កំពុងស្វះស្វែងឲ្យអនាគតឪពុកម្ដាយក្មេក ជួយក្នុងការកែប្រែចិត្ដរបស់ Ekin ។ ទោះជាយ៉ាងណា ពួកគេគិតថាការ ធ្វើដំណើរដើរលេងសំខាន់ជាជាងការរៀបការ។ ពួកគេអាចនឹងគិតគូរពី គំរោងនៃការរៀបការ បន្ទាប់ពីវិលត្រលប់ដំណើរកំសាន្ដ៕ 

Yoyo Mung 

 Ekin 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]