ដោយទទួលបាននូវភាព ជោគជ័យទៅលើ ទូរស័ព្ទ Huawei  Ascend ស៊េរី Ascend P6 ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនឈាន មុខគេខាង ផ្នែកព័ត៌មានវិទ្យា និងដំណោះស្រាយ ខាងផ្នែកបច្ចេក វិជ្ជាគមនាគមន៍ (ICT) និងជាក្រុមហ៊ុន ទូរស័ព្ទ Smartphone ដ៏ធំលំដាប់ថ្នាក់ លេខ៣ របស់ពិភពលោក បានធ្វើការដាក់បង្ហាញ នូវទូរស័ព្ទ Smartphone ចុងក្រោយរបស់ ខ្លួនប្រភេទ Ascend P7 នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា នៅចំថ្ងៃទី ០៧ ខែ៧ ម៉ោង៧យប់ ៧នាទី និង ៧វិនាទី នៅរាជធានី ភ្នំពេញ។ 

Ascend P7 ជាទូរស័ព្ទ Smartphone 4G ថ្មីបំផុតដោយ ភ្ជាប់ប្រព័ន្ធ LTE និង 3G លើទូរស័ព្ទតែមួយ ត្រូវបានច្នៃប្រ ឌិតឡើងជាទូរស័ព្ទ Smartphone ដ៏អស្ចារ្យ ជាមួយនឹងលក្ខណៈ ពិសេស top-notch ប្រព័ន្ធតភ្ជាប់លឿន និងកម្មវិធី ស្វែងរកផ្លូវកាន់ តែងាយស្រួល ដែលមានការរចនា យ៉ាងល្អប្រណីតជាមួយ កញ្ចក់ស្តើងបំផុតដូចមាន ស្រទាប់លោហៈ ៧ជាន់។

តាមប្រសាសន៍លោក Sayam Ramarooth នាយកប្រតិបត្តិ នៃក្រុមហ៊ុន SAYAM International Group និងជាអ្នកផ្តល់សិទ្ធិ ចែកចាយផលិត ផលទូរស័ព្ទ Huawei ក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា Ascend P7 ពិតជាធ្វើឲ្យអតិថិជន ជាប់ចិត្តជាមួយ រូបរាងដ៏ស្រស់ស្អាត និងបច្ចេកវិជ្ជា centric។ លោក Cary Yang បានមានប្រសាសន៍ថា “ការអភិវឌ្ឍ Ascend P7 នេះ យើងបានជំរុញ នូវភាពច្នៃប្រឌិត និងបច្ចេកវិជ្ជាឲ្យ ទៅដល់កម្រិតកំពូល ហើយយើងពិតជា រំភើបរីករាយណាស់ ដែលអតិថិជនរបស់យើង អាចទទួលបាននូ វបទពិសោធន៍ទូរស័ព្ទ Smartphone ថ្មីនេះ”។ លោក Sayam Ramarooth ក៏បាន បន្ថែមទៀតថា “ជាមួយអេក្រង់ទំហំ ៥ អ៊ីញ កាមេរ៉ាមុខ 8MP ឈានមុខគេក្នុង ឧស្សាកម្មដោយមាន ប្រកាសនីយប័ត្រ និងមានមុខងារ ថតរូបខ្លួនឯង(selfie) ដោយផ្ទៃធំទូលាយដំបូង គេក្នុងពិភពលោក និងកាមេរ៉ាក្រោយទំហំ 13MP។ ទូរស័ព្ទ Huawei  Ascend P7 រចនាឡើងជាទូរស័ព្ទ Smartphone ដ៏ល្អប្រណីត បទពិសោធន៍កាមេរ៉ា និងប្រព័ន្ធតភ្ជាប់ របស់ទូស័ព្ទ Smartphone នេះនឹងធ្វើឲ្យអតិថិជន របស់យើងទទួលបានបទ ពិសោធន៍ជាមួយ ទូរស័ព្ទដែលប្លែក មិនធ្លាប់មានពីមុន” ។

ដើម្បីធ្វើឲ្យការដាក់បង្ហាញ ផលិតផល Ascend P7 កាន់តែមានភាពរីករាយ យើងមានកំពូលតារា ម៉ូដែលកម្ពុជាចំនួន ៧ រូប និងតារាល្បីៗជាច្រើនរូបទៀត ដែលបានមកផ្តល់កិត្តិយស នៅក្នុងព្រឹត្តិការណ៍នេះ រួមមានកញ្ញា មាស សុខសោភា ជាអ្នកតំណាង ឲ្យក្រុមហ៊ុន Huawei ពិធីការិនីដ៏ល្បីឈ្មោះបោះ សំឡេងជាមួយវោហារ ប៉ិនប្រសប់ អ្នកនាង យុគ ចិន្តា, ពិធីករល្បីឈ្មោះរូបសង្ហា តាប៊ុយ  លោក អេឡិច ចាន់ត្រា កញ្ញា ឌួង ហ្សូរីដា កញ្ញា ទឹម រដ្ឋា និងកំពូលតារាបង្ហាញ ម៉ូតល្បីៗចំនួន៦រូបទៀត។ លោក Cary Yang នាយកប្រតិបត្តិ ប្រចាំក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា “យើងចង់បង្កើតការវិវត្ត ជាមួយនឹងគំនិតច្នៃប្រឌិត ថ្មីពេញដោយឧត្តមភាព រួមមានជំនាញដ៏ប៉ិនប្រសប់ បទពិសោធន៍ កាមេរ៉ាដ៏ល្អឥតខ្ចោះ និងការតភ្ជាប់ដ៏អស្ចារ្យ ដោយនាំយកបទពិសោធន៍ ដ៏ល្អដាច់គេទាំងនេះ ទៅឲ្យអតិថិជនរបស់យើង នៅទូទាំងសកលលោក ជាពិសេសប្រជាជនកម្ពុជា។  តើរាល់ថ្ងៃយើង តែងគិតអ្វីនៅថ្ងៃអនាគតទេ? ព្រោះថាបើយើងអាច ជំរុញបន្ថែមទៅមុខ បានប៉ុណ្ណា នោះអនាគតរបស់ យើងនឹងទទួលបានភាព រំភើបរីករាយប៉ុណ្ណោះ” ។

កញ្ញា មាស សុខសោភា បានធ្វើការកត់សម្គាល់ដោយភាពរំភើបរីករាយថា “ទូរស័ព្ទរូបរាងស្តើងស្រស់ស្អាត ជាមួយនឹងបទពិសោធន៍កាមេរ៉ាថ្មីដ៏អស្ចារ្យថតរូបខ្លួនឯង(selfie) ដោយផ្ទៃធំទូលាយដំបូងគេក្នុងពិភពលោក ទំហំ 8MP ដោយមានប័ណ្ណប្រកាសនីយប័ត្រ ការថតរូបភ្ជាប់ជាមួយសំឡេង audio note  ប្រព័ន្ធសំឡេងដ៏ល្អឯក  ថតរូបបានស្អាតឥតខ្ចោះ (ជាមួយការមេរ៉ាមុខស្វ័យប្រវត្តិ) ថតរូបលឿន burst shoot អាចចាប់យកស្នាមញញឹមដ៏ស្រស់ស្អាតជាមួយកាមេរ៉ាក្រោយទំហំ 13 MP” ។ 

អ្វីដែលធ្វើឲ្យការដាក់បង្ហាញម៉ូដែលទូរស័ព្ទ Ascend P7 ទទួលបានជោគជ័យដ៏ធំធេង និងមានការគាំទ្រពីសំណាក់អ្នកចែកចាយជាច្រើន គឺបានមកពីការវិវត្តនៃម៉ូដែលទូរស័ព្ទ Ascend P7 ថ្មីមិនធ្លាប់មានពីមុន រួមជាមួយបច្ចេកវិជ្ជាខ្ពស់នៃឧបករណ៍ភ្លើងឡាស៊ែរ រូបភាព និងសំឡេងច្បាស់ល្អ  ដែលស័ក្តិសមទៅនឹងពាក្យស្លោកមួយថា “ឧត្តមភាព និងប្រណីតភាព ល្អឥតខ្ចោះ” ។

ជាពិសេសកំពូលតារាម៉ូ ដែលដ៏ទាក់ទាញ និង ការបញ្ចេញក្បាច់រាំ ដោយសម្លៀកបំពាក់ LED ដំបូងគេមិនធ្លាប់មាន ការបញ្ចាំងភ្លើងឡា ស៊ែរបង្ហាញពីស្លាកសញ្ញា Huawei និង ទូរស័ព្ទ Ascend P7 នៅលើពិតាន និង តាមជញ្ជាំង។ ដៃគូពាណិជ្ជកម្មភាគ ច្រើនដែលបានចូលរួម បានសម្តែងនូវចំណាប់អារម្មណ៍ រំភើបរីករាយក្រៃលែង ចំពោះការ ដាក់បង្ហាញ ដោយមានការលើកទឹកចិត្តពីពួកគេ និងគំនិតក្នុងការ ធ្វើអាជីវកម្ម រួមទាំងការកម្មង់ ទិញទូរស័ព្ទស៊េរី Ascend P7 ទាំងអស់ពីស្តុកក្នុង ពេលតែមួយថ្ងៃ។

លោក Em Yuthou ដែលជានាយកជាន់ ខ្ពស់ផ្នែកទីផ្សារ បានមានប្រសាសន៍ អោយដឹងថា៖ «យើងមាន មោទកភាពណាស់ ដែលបានបើកដំណើរការ លក់នូវប្រភេទទូរស័ព្ទ Smartphone Ascend P7 ថ្មីបំផុត របស់ពិភពលោក ដោយមានការគាំ ទ្រយ៉ាងច្រើនមិនធ្លាប់មាន នៅក្នុងប្រវត្តិ សាស្ត្រទីផ្សារ Smartphone នៅកម្ពុជា ដូចជាមានការផ្សព្វផ្សាយ តាមទូរទស្សន៍ កាសែតទស្សនាវដ្តី អ៊ីនធើណេត ខិត្តប័ណ្ណផ្សព្វផ្សាយ ផ្ទាំងប៉ាណូ កម្មវិធីប្រូម៉ូសិនពិសេស ជារៀងរាល់ចុងសប្តាហ៍ ការលើកទឹកចិត្តផ្សេងៗ ការប្រកួតប្រជែង របស់អាជីវករ ជាមួយនឹងការលើក ទឹកចិត្តដោយប្រាក់រង្វាន់ និងការធ្វើដំណើរ ទស្សនកិច្ចទៅកាន់ ប្រទេសចិន ដើម្បីទស្សនារោងចក្រផលិត ទូរស័ព្ទSmartphone  និងផលិតផលបច្ចេកវិជ្ជា ដ៏ធំបំផុតរបស់ ពិភពលោក របស់ក្រុមហ៊ុនHuawei ដែលមានទីតាំងស្ថិត នៅក្នុងទីក្រុង Shenzheng ។

នៅចុងបញ្ចប់នៃកម្មវិធី ក្រុមហ៊ុនទូរស័ព្ទ Huawei បានប្រគល់វត្ថុអនុស្សាវរីយ៍ ឆ្នោតផ្សងសំណាង សម្រាប់អាជីវករ និង រង្វាន់ពិសេសផ្សេងៗជាច្រើនទៀត។



អំពីក្រុមហ៊ុន Huawei Consumer Business Group

គិតមកត្រឹមចុង ឆ្នាំ២០១៣ ផលិតផល និងសេវាកម្មរបស់ ក្រុមហ៊ុន Huawei ត្រូវបានចែកចាយ ទៅដល់ជាង ១៤០ ប្រទេស បម្រើឲ្យអតិថិជន ច្រើនជាងមួយភាគបី នៃចំនួនប្រជាជនសរុប នៅលើពិភពលោក។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ ថ្នាក់លេខបី ក្នុងនាមជាក្រុមហ៊ុននាំ ចេញប្រភេទទូរស័ព្ទ   Smartphone ធំជាងគេ ទូទាំងពិភពលោក នៅឆ្នាំ ២០១៣ ។ ក្រុមហ៊ុន Huawei បានបង្កើតឡើងផងដែរ នូវមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍ(R & D) ជាង១៦កន្លែង នៅជុំវិញពិភពលោក ដូចជា សហរដ្ឋអាម៉េរិក, អាល្លឺម៉ង់ដ៏, ស៊ុយអែត, រុស្ស៊ី, ឥណ្ឌា និងចិន។ ក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុន អាជីវកម្មបីរបស់ Huawei គឺ Huawei Consumer Business Group (BG) ដែលចែកចាយ នូវផលិតផលនានារួមមាន ទូរស័ព្ទដៃ ឧបករណ៍អ៊ីនធើណេត តាមទូរស័ព្ទ (MBB) ឧបករណ៍អ៊ីន ធើណេតតាមផ្ទះ  និងសេវាកម្ម Clould ។ ជាមួយនឹងបទពិសោធន៍ អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេកវិជ្ជាព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេល ជាង២៥ឆ្នាំ ជាបណ្តាញសកលដ៏ ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្ម លំដាប់ពិភពលោក ព្រមទាំងជាដៃ គូដ៏មានបទពិសោធន៍ ក្នុងវិស័យទូរគមនាគមន៍ ក្រុមហ៊ុន Huawei បានបង្កើតបណ្តាញ ប្រតិបត្តិការសកលមួយ រួមជាមួយដៃគូការងារ ដែលពោរពេញ ដោយសមត្ថភាព។ ក្រុមហ៊ុន Huawei Consumer Business Group បានប្តេជ្ញាពាំនាំយក បច្ចេកវិជ្ជាចុងក្រោយ បំផុតជូនដល់អតិថិជន ផ្តល់ជូនពិភពលោក នូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ដ៏   អស្ចារ្យសម្រាប់ អ្នកប្រើប្រាស់គ្រប់ទីកន្លែង។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា