លោកអ្នកប្រហែល ជាមិនធ្លាប់បានដឹងទេ ថាសាច់ចៀម មានអត្ថប្រយោជន៍ ជាច្រើនយ៉ាងសម្រាប់សុខភាព ដែលសារជាតិចិញ្ចឹម ទាំងនោះ គឺមាននៅក្នុង សាច់៥កន្លែង របស់ចៀម គឺសាច់ស្មា សាច់ទ្រូង កន្សោមដោះ សាច់ចំឡក និងភ្លៅ។

ដើម្បីទទួលបាន នូវអត្ថប្រយោជន៍ ដែលចេញពីសាច់ ទាំង៥កន្លែងនេះ លោកអ្នកគួរ ជ្រើសរើស យកសាច់កូនចៀម ដែលមានអាយុ ក្រោម១ឆ្នាំ ទើបសម្បូរ ទៅដោយសារធាតុ ចិញ្ចឹមដែលល្អ សម្រាប់សុខភាព។ ចង់ដឹងថា សាច់ចៀម មានអត្ថប្រយោជន៍ យ៉ាងណាខ្លះ សម្រាប់សុខភាព សូមអាននូវអត្ថបទ ខាងក្រោមទាំងអស់គ្នា៖

១. សាច់ចៀម គឺជាប្រភេទសាច់ ដែលជាប្រភពដ៏ល្អ នៃប្រូតេអ៊ីន ដែលមានគុណភាពខ្ពស់។

២. សាច់ចៀម សម្បូរទៅដោយ ជាតិដែក ដែលជាមធ្យម វាបានផ្តល់នូវជាតិដែក ២០ភាគរយ សម្រាប់បុរស និង១២ភាគរយ សម្រាប់ស្រ្តី សម្រាប់ការទទួលទាន ប្រចាំថ្ងៃ។ ជាតិដែក ដែលមាននៅក្នុង សាច់ចៀម គឺប្រភេទជាតិដែក ដែលរាងកាយ ងាយនឹងស្រូបយក បានយ៉ាងល្អ ក្នុងការជួយបង្កើត កោសិកាឈាមក្រហម។

៣. សាច់ចៀម មានផ្តល់នូវ ជាតិស័ង្កសី ៤៥ភាគរយ ដែលរាងកាយ ត្រូវការប្រចាំថ្ងៃ ដែលជាប្រភពដ៏សំខាន់ ដែលធ្វើឲ្យ ប្រព័ន្ធការពាររាងកាយ មានសុខភាពល្អ ហើយវាក៏ដូចគ្នា ទៅនឹងជាតិដែកដែរ គឺជាតិស័ង្កសី ដែលមាននៅក្នុង សាច់ចៀម ជាប្រភេទដែលរាងកាយ ងាយនឹងស្រូបបំផុត។

៤. សាច់ចៀម ក៏ជាប្រភពនៃ វីតាមីន B ដែលចាំបាច់ សម្រាប់ដំណើរការ រំលាយអាហារ នៅក្នុងរាងកាយ ជាមួយគ្នានេះដែរ សាច់ចៀម ក៏មានផ្ទុកទៅដោយ វីតាមីន B12 ដែលអាចផ្តល់ ទៅឲ្យរាងកាយ លើសពី១០០ភាគរយ ដែលរាងកាយ ត្រូវការប្រចាំថ្ងៃ ថែមទៀតផង។

៥. សាច់ចៀម ក៏មានផ្ទុកទៅដោយ ធាតុជាច្រើនដូចជា ទង់ដែង ម៉ង់ហ្គាណែស និង selenium ផងដែរ។

៦. ដោយសារតែ មានបច្ចេកទេស ថ្មីពិសេស ក្នុងការចិញ្ចឹម ឲ្យចំណី និងការថែទាំ បានធ្វើជាតិខ្លាញ់ ដែលមាននៅក្នុង សាច់ចៀម ត្រូវបានកាត់បន្ថយ ដែលនៅសល់ ចំនួនតិចមែនទែន ពោលគឺនៅក្នុង សាច់ជើង របស់ចៀម មានជាតិខ្លាញ់ តែ៥.១ភាគរយ ប៉ុណ្ណោះ។

៧. ពាក់កណ្តាល ខ្លាញ់ដែលមាន នៅក្នុងសាច់ចៀម គឺជាខ្លាញ់ ដែលមានផ្ទុកទៅដោយ អ៊ីដ្រូសែន ដែលល្អសម្រាប់ សុខភាព៕

សាច់ស្មា

សាច់ទ្រូង

កន្សោមដោះ

សាច់ចំឡក

សាច់ភ្លៅ

ទាំងនេះ គឺជាសារធាតុចិញ្ចឹម និងវីតាមីន ដែលផ្តល់អត្ថប្រយោជន៍ ដល់រាងកាយ ដែលមាននៅក្នុងសាច់ចៀម ដែលលោកអ្នក មើលរំលង។

ប្រភព៖ Natural Food Benefits

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]