មនុស្សស្រីជាច្រើន ចូលចិត្ដកែសម្ជស្ស នៅលើផ្ទៃមុខ ដៃជើង និងដើមទ្រូង។ តែអ្វីដែលពិសេសសម្រាប់នារី កូន២នេះវិញ គឺការបន្ថែមទំហំ កំប៉េះគូទ។

ស្រ្ដីម្នាក់ដែលរស់នៅ ក្នុងសហរដ្ឋអាមេរិចបានចំណាយ ប្រាក់១៥,០០០ដូល្លារ ក្នុងការចាក់ថ្នាំខុសច្បាប់ដើម្បីធ្វើការកែសម្ជស្ស នៅក្នុងទីផ្សារងងឹត។ តាមពត៌មានបានឲ្យដឹងថា នាងមានអាយុ៣០ឆ្នាំ និងមានឈ្មោះថា Vanity Wonder ហើយក៏ជាម្ដាយមានកូន២នាក់ហើយ។ នាងបានធ្វើការបង្ហាញថា នាងឥឡូវពិតជាចូលចិត្ដ និងញៀន ក្នុងការដាក់ស៊ីលីកូន ដើម្បីជាការបន្ថែមទំហំ នៅផ្នែកខាងក្រោយរបស់នាងណាស់។ មានមនុស្សជាច្រើនបាន សួរពីមូលហេតុនៃការសម្ជស្សនេះ តែនាងបែរជាឆ្លើយថា ជាការធម្មតាទេ ការកែសម្ជស្សនិងរូបរាងគឺ ធ្វើឡើងដើម្បីមនុស្សប្រុស។

តើប្រិយមិត្ដធ្លាប់ មានគំនិតដូចជាស្រ្ដីម្នាក់នេះទេ?

នេះជារូបភាព មុន និងបន្ទាប់ពីការកែសម្ជស្ស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]