បុរសម្នាក់ដែលត្រូវបានគេស្គាល់ ឈ្មោះថា Edward Putman បានឈ្នះឆ្នោតជិត ៥លានផោន ប៉ុន្ដែមិនបានធ្វើការប្រកាសជាសាធារណៈនោះទេ។

គាត់ត្រូវបានជាប់ចោទពីបទ បន្លំប្រាក់ចំនួន ១៥,០០០ផោន បន្ទាប់ពីឈ្នះឆ្នោត។ បុរសអាយុ ៤៦ឆ្នាំនេះ រស់នៅផ្ទះដ៏ធំ ដែលដាច់ដោយឡែកពីគេ តែគាត់នៅតែបន្ដការ សុំប្រាក់ជំនួយ អស់រយៈពេល២ឆ្នាំ បន្ទាប់ពីគាត់ទទួលបានប្រាក់ឈ្នះឆ្នោតនោះ។ ទោះបីជាគាត់មិនបានទទួលការជាប់ ទោសកាលពីម្សិលមិញក៏ដោយ តែប្រហែលជាគាត់នឹងត្រូវទទួលការកាត់ទោស២ ករណីពី បទបន្លំរកប្រាក់ចំណេញ នៅពេលចូលក្នុងតុលាការលើកក្រោយ។ ការពន្យារពេលក្នុងការកាត់ក្ដីនេះ ដោយសារតែខាងតុលាការមិន ទាន់បានស្វែងរកនូវទឹកប្រាក់ពិតប្រាកដ ដែលគាត់បានបន្លំនេះ។ តាមការស្រាវជ្រាវបាន ឲ្យដឹងថាគាត់បានឈ្នះឆ្នោត តាំងពីឆ្នាំ២០០៩ ហើយគាត់នូវតែបន្ដសុំប្រាក់ជំនួយពីរដ្ឋ ដោយគាត់បានលើកពីមូលហេតុ នៃការបាត់បង់ការងារ។ តែអ្វីដែលធ្វើឲ្យខាង រដ្ឋមានមន្ទិលសង្ស័យនោះគឺគាត់ បានចំណាយប្រាក់សុទ្ធក្នុងការ ទិញផ្ទះល្វែងនៅក្នុងទីក្រុង។ គាត់គឺជាមនុស្សម្នាក់ ដែលលាក់លៀម ព្រោះសូម្បីតែបងប្អូនរបស់គាត់ក៏មិនដឹងថាគាត់ឈ្នះឆ្នោតដែរ៕

កែសម្រួលដោយ​ ម៉ា

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]