រាជធានីភ្នំពេញ ៖ នារី​៣​នាក់​ជិះ​ម៉ូតូ​​អ៊ែរ​ប្លែត មក​ជិត​ដល់​ផ្ទះ ស្រាប់តែ​ម៉ូតូ​ឌ្រីមសេ១២៥ បុកចំ​បំពង់​​ស៊ី​ម៉ាំង​ដួល​សន្លប់​​​ខ្លួន​ឯង ហើយ​នារី​ទាំង​៣​នាក់​មិនមាន​​រង​របួស​បាន​នាំគ្នា​រត់​ចូល​សម្ងំ​​ក្នុង​ ផ្ទះ កាលពីវេលា​ម៉ោង​១០​និង​២០​នាទី​​យប់​ថ្ងៃទី​១២ មិថុនា ​លើ​កំណាត់ផ្លូវ​លេខ​២២៩​កែង​ផ្លូវ​១៨២ ​សង្កាត់​​ផ្សារ​ដេប៉ូ​១ ខណ្ឌទួល​គោក ។

​បន្ទាប់ពីឃើញ​អ្នក​បើកម៉ូតូឌ្រីមសេ១២៥ ​ដួល​​សន្លប់​​នារីទាំង​បី​នាក់​នាំគ្នា​ស្ទុះ​​ងើប​រត់​ចូល​ទៅ​សម្ងំ​​ ក្នុង​ផ្ទះបាត់ ។ ​ជន​រង​គ្រោះ​មាន​ឈ្មោះ​​ឈួន ចាន់​វណ្ណ ដេត ភេទប្រុស អាយុ​​២៨​ឆ្នាំ ​ស្នាក់​​នៅ​ម្តុំ​ប៊ូឌីញ សង្កាត់​ទន្លេ​​បាសាក់ ​ខណ្ឌចំការ​មន ​របួស​បែក​ក្បាល​បែក​ចង្កា ត្រូវ​ររថយន្ត​ដឹក​យក​ទៅសង្គ្រោះ​​នៅគ្លី​និក​ឯក​ជន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]