ប្រិយមិត្ដធ្លាប់តែឃើញ zombie(មនុស្សឥតដឹងខ្យល់ស៊ីសាច់ មនុស្សជាអាហារ)  នៅក្នុងខ្សែភាពយន្ដហូលីវូត គឺ The Walking Dead តែពេលនេះប្រិយមិត្ដអាចស្គាល់ ស្វែងយល់និងលេងជាមួយ​ zombie បាននៅក្នុងផ្សារទំនើបមួយ ដែលគេហៅថា Zombie Shopping Mall ដែលបច្ចុប្បន្ននេះកំពុង បើកដំណើរការហើយ។

ផ្សារទំនើបនេះត្រូវបានគេ ដាក់ដោយឡែកពីគេ និងមានទីតាំងនៅ Droitwich ក្នុង Britain ប្រទេសអង់គ្លេស។ ផ្សារនេះ គឺជាទីកន្លែងសម្រាប់ការ ហ្វឹកហាត់និងរៀនជំនាញក្នុងការ តាមប្រមាញ់ zombie ។ ម្យ៉ាងវិញទៀតអ្នកដែលបានចូលរួមក្នុងការ លេងកំសាន្ដនេះនឹងទទួលបាន កាំភ្លើងសម្រាប់សំលាប់ zombie ។ ប្រសិនជាប្រិយមិត្ដមានចំណាប់អារម្មណ៍ អាចនាំគ្នាធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីចូលរួមកំសាន្ដក្នុងផ្សារទំនើបនេះបាន ព្រោះវានឹងផ្ដល់ភាពព្រឺព្រួច រួមទាំងភាពសប្បាយរីករាយជាមួយគ្នា៕ 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]