ភ្នំពេញ៖ ក្នុងពិភពសិល្បៈ តារាៗល្បី និងមិនល្បី មិនអាចអត់មានអ្នកគាំទ្របានទេ ព្រោះបើគ្មានសំឡេង គាំទ្រពួកគេមិនអាច ឈរជើងនឹងន ក្នុងវិស័យសិល្បៈបានទេ។ អ្នកគាំទ្រក៏មានប្រភេទ អ្នកគាំទ្រចេញមុខ ដែលតែងតែដើរ តាមតារាៗពេលឡើងឆាក នឹងព្យាយាមនៅក្បែរតារា ដែលគេស្រឡាញ់ ។ ចំណែកឯអ្នកគាំទ្រ មួយប្រភេទទៀត មិនបានចេញមុខទេ គឺស្រឡាញ់ ហើយទុកក្នុងបេះដូងប៉ុណ្ណោះ តែគេសង្ឃឹមថា នឹងជួបតារា ក្នុងចិត្តនៅថ្ងៃណាមួយ ។

សម្រាប់តារាសម្រៀង ឆន សុវណ្ណារាជ ដែលសម្បូរអ្នកគាំទ្រ ទាំងពីរប្រភេទនេះ ព្រមគ្នាមានទាំងអ្នក ហែរហម នឹងអ្នក ស្រឡាញ់ ទុកក្នុងចិត្ត។ មិនត្រឹមតែមានអ្នកស្រឡាញ់ គាំទ្រច្រើនទេ លោកក៏ត្រូវបានគេ ចាត់ទុកជា តារាចម្រៀងប្រុស មានអត្តចរិកល្អជាងគេ តាមរយៈការស្ទាប់ស្ទង់ របស់បណ្ដាញសារព័ត៌មាន ក្នុងប្រទេស ដែលធ្វើការស្ទាបស្ទង់ ពីអ្នកសិល្បៈ និងមហាជនទូទៅ ព្រមទាំងអ្នករៀបចំកម្មវិធី ផងដែរ ។

ប្រភពមួយ បាននិយាយប្រាប់ LookingTODAYថា មានក្មេងស្រីម្នាក់ស្រឡាញ់គាំទ្រ លោក ឆន សុវណ្ណារាជ ខ្លាំងណាស់ ថែមទាំងទុក លោកក្នុងបេះដូង ជាយូរណាស់មកហើយ ។ នាងស្អប់តារាស្រីណា សម្ដែងជាមួយលោក ឆន សុវណ្ណរាជ ជាខ្លាំង ហើយនាងប្រាថ្នានឹងជួប លោក ឆន សុវណ្ណារាជ នៅថ្ងៃណាមួយ។ តែពីមួយថ្ងៃទៅមួយថ្ងៃ នាងមិនអាច សម្រេចដូចបំណង នាងទាល់តែសោះ អ្វីៗកាន់តែឃ្លាតឆ្ងាយ ពីក្ដីសង្ឃឹម ។ កាន់តែរន្ធត់ចិត្តនោះ នាង បានកើតជម្ងឺធ្ងន់ធ្ងរ នឹងគ្មានសង្ឃឹម បន្តជីវិត នៅលើលោកនេះទៀតទេ ។ អ្វីដែលសំខាន់ នាងចង់ជួបតារា ក្នុងចិត្តរបស់នាង ខ្លាំងណាស់ មុននឹងនាងលាចាក លោកនេះ តែក្រុមគ្រួសារនាងគ្មាន វិធីអាចនឹងធ្វើឲ្យ ឆន សុវណ្ណរាជ មកជួបនាងបានទេ ទីបំផុតនាងក៏ចាកចេញពី ពិភពលោកនេះ ទៅបាត់ទាំងក្មេងវ័យ ដែលសូម្បីតែតារា ក្នុងចិត្តរបស់នាង ក៏នាងមិនបានជួប មុននឹងផុតដង្ហើមដែរ គួរឲ្យសោកស្ដាយបំផុត ។

នៅក្នុងពិធីបូជាសពនាង ក្រុមគ្រួសារបានធ្វើកូនតុក្កតាមួយ រួចសរសេថា ឆន សុវណ្ណារាជ រួចក៏ដុតឲ្យនាង ដើម្បីបំពេញ បំណងប្រាថ្នានាង ដែលធ្វើឲ្យអ្នកចូលរួមក្តុកក្ដួល ក្នុងចិត្តពន់ពេកក្រៃ ព្រោះសោកស្ដាយ ចំពោះការបាត់បង់ គ្មានថ្ងៃត្រឡប់នេះ។

សម្រាប់តារាចម្រៀង ឆន សុវណ្ណារាជ មិនអាចទាក់ទង ដើម្បីនិយាយពីអារម្មណ៍ របស់លោកដែល មានអ្នកគាំទ្រស្រឡាញ់ រហូតទាមទារឲ្យដុតតុក្កតា និងសរសេរឈ្មោះលោកបានទេ ព្រោះលោកកំ ពុងរវល់ជាមួយ នឹងការថតកម្មវិធី The Voice Cambodia ។ សម្រាប់ ឆន សុវណ្ណរាជ កន្លងមកតែងតែ ព្យាយាមបន្ថែមការសិ្នទ្ធស្នាល ជាមួយអ្នកគាំទ្រលោកខ្លាំងណាស់ ដូចជាធ្លាប់ធ្វើដំណើរ កំសាន្តរួមគ្នា នឹងទៅញុំាអីជុំគ្នា ជាដើម ដូចនេះលោកអាចនឹង មិនកំណាញ់ទេ ត្រឹមតែទៅជួប ជាមួយមិត្តអ្នកគាំទ្រ លោកម្នាក់នោះ តែមកពីខាងក្រុមគ្រួសារ មិនហ៊ានទាក់ទង ទៅលោកប៉ុណ្ណោះ ។

ចំណែកឯក្រុមគ្រួសារ អ្នកគាំទ្រវិញ គឺមិនអាចសុំការបំភ្លឺអ្វីទាំងអស់ ព្រោះគេជាគ្រួសារអ្នកមានមុខមានមាត់ ម្យ៉ាងកូនស្រីគេ សា្លប់បាត់ទៅហើយ មិនចង់រំឭកនាំឈឺចាប់ ក្នុងចិត្តជាថ្មីម្ដងទៀត ។ តែគួរឲ្យស្ងប់ស្ងែង លោក ឆន សុវណ្ណារាជ ដែលមានអ្នក គាំទ្រលោក ដល់ថ្នាក់នេះ សូម្បីតែស្លាប់ទៅហើយក្ដី ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ