ការប្រកួតបាល់ទាត់ World Cup ២០១៤ បានឈានដល់ការ រកឃើញក្រុមជម្រើសជាតិ ដែលជាជើងខ្លាំង ទាំង បួនប្រទេសសំរាប់ ចូលទៅ ប្រកួតក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្ររួចហើយ ក្នុងនោះ ក៏មានក្រុមម្ចាស់ផ្ទះប្រេស៊ីលផងដែរ បន្ទាប់ពី ប្រេស៊ីលបាន យកឈ្នះ ក្រុម កូឡុំប៊ី ដែលជាប្រទេស ភូមិផងរបងជាមួយគ្នា នៅអាមេរិកខាងត្បូងនោះមក។

ប៉ុន្តែអ្វី ដែលបានធ្វើឲ្យ អ្នកគាំទ្រជាច្រើនរបស់ ប្រទេស ប្រេស៊ីល សង្ឃឹមថា ប្រេស៊ីល នឹងអាចឈ្នះការប្រកួត World Cup ឆ្នាំ២០១៤ បែរជាមាន អារម្មណ៍ក្តុកក្តួល និងមានការបាក់ទឹកចិត្ត  បន្ទាប់ពីកីឡាករឆ្នើម វ័យក្មេង Neymar របស់ប្រេស៊ីលបាន រងរបួសដោយបាក់ ឆ្អឹង ខ្នង ក្នុងពេល ប្រកួតយក ឈ្នះ ក្រុមជម្រើសជាតិកូឡុំប៊ី រួចមក ។

ដោយសារតែរបួសនេះ ហើយ បានធ្វើឲ្យកីឡាករ Neymar នឹងអវត្តមាន សម្រាប់ការប្រកួតនៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ ក្រុមជម្រើស ជាតិ អាល្លឺម៉ង់នៅថ្ងៃទី ៩ កក្កដា ខាងមុខនេះ។   ហេតុដូច្នេះ បន្ទាប់ពីមួយថ្ងៃក្រោយ ពីរងរបួសរួចមក គេបានឃើញមានវីដេអូ មួយដែល ជាវីដេអូ ផ្ញើសារ ដល់អ្នកគាំទ្រខ្លួន និង ជនរួមជាតិប្រទេសប្រេស៊ីល ធ្វើឡើងដោយ Neymar  បានត្រូវ បង្ហោះ លើគេហទំព័រ យូធូប និង ចូលក្នុងបណ្តាញ សង្គមហ្វេសប៊ុកផងនោះ នាំឲ្យអ្នកគាំទ្រកីឡាករ Neymar នាំគ្នាចែកចាយបន្ត ដែលរួមមានទាំងអ្នកហេ្វកប៊ុក នៅកម្ពុជាក៏បានចែកចាយ វីដេអូមួយនេះ ផងដែរ ។

ក្នុងរូបភាព នៃវីដេអូនេះ កីឡាករ Neymar បាននិយាយដោយមានអារម្មណ៍ ស្រពាប់ស្រពោន  រៀបរាប់ជា ភាសាប្រេស៊ីល ប៉ុន្តែបាន បកប្រែជា អក្សរអង់គ្លេសនៅចំណងជើងខាងក្រោមផងដែរ ។ តាមន័យជា ភាសាអង់គ្លេសគឺ Neymar បាននិយាយថា ជូនចំពោះ ប្រជាជនទាំងអស់ បុគ្គលិក គ្រូបង្វឹក អ្នកគាំទ្រ កីឡាករ  វាគឺជាពេលវេលា ដ៏ពិបាកណាស់ សំរាប់គាត់ គាត់មិនដឹងថា គួរត្រូវពិពណ៌នា អ្វីដែលមានក្នុងចិត្តនិង បេះដូង របស់គាត់ បែបណាឡើយ ហើយគាត់ ចង់ប្រាប់ថា អរគុណទៅដល់អ្នកគាំទ្រ ដែលបានគាំទ្រ តាមរយៈ ការ ផ្ញើសារ ជូនឲ្យគាត់ ។ ហើយគាត់ចង់ និយាយថា សុបិន្តរបស់គាត់មិនត្រូវបានបញ្ចប់នោះទេ  វាគឺត្រូវបានពន្យាប៉ុណ្ណោះ  ដោយយោងតាមមូលហេតុនេះ គាត់ក៏ប្រាកដ ថា មិត្តភក្តិនិងដៃគូ ក្នុងក្រុម របស់គាត់នឹងជួយ សម្រេចគោលបំណងគាត់ គឺកា្លយជាជើងឯក ហើយសុបិន្តមួយផ្សេងទៀតរបស់ គាត់នោះ គឺបានលេង នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួត World Cup ប៉ុន្តែពេលនេះ វាមិនអាចកើតទៅរួចនោះទេ ។តែទោះបីជាយ៉ាងណា គាត់ប្រាកដថា មិត្តរួមក្រុមគាត់ នឹងយកឈ្នះហើយក្លាយ ជាជើងឯក ជាមួយគាត់ ពួកយើង ប្រជាជនប្រេស៊ីលទាំងអស់ នឹងធ្វើការប្រារព្ធអបអរ នូវសមទ្ធិផលមួយនេះ ។ អរគុណអ្នកទាំងអស់គ្នា ៕ 

សូមមកមកវីដេអូនេះ ទាំងអស់គ្នា ៖ 



រូបភាពៈ សភាពពេល Neymar ត្រូវរបួស

 

ប្រភព ៖ យូធូប

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]