អារ៉ាប់រួម៖ ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាបានដឹង រួចហើយថា អគារដែលមាន កម្ពស់ខ្ពស់ជាងគេ បំផុតក្នុងលោក គឺស្ថិតនៅក្នុង ទីក្រុងឌូបៃ (Dubai) ប្រទេសអារ៉ាប់រួម ហើយកាលពី ពេលថ្មីៗនេះ ប្រទេសមួយនេះក៏ បានត្រៀមធ្វើអោយ ពិភពលោកភ្ញាក់ផ្អើល ម្តងទៀតដោយ ការសាងសង់ ផ្សារទំនើបដ៏ ធំជាងគេបំផុត នៅលើផែនដី។

គម្រោងថ្មីនេះ នឹងអាចក្លាយជា កំណត់ត្រាដំបូងនៃ ការសាងសង់ដ៏ ធំបំផុតរបស់ពិភពលោក។ ម្យ៉ាងវិញទៀត ផ្នែកខាងក្នុងនៃ ផ្សារទំនើប Mall of the World មួយនេះ នឹងមានដូចជា សួនឧទ្យានដ៏ ធំបំផុតមួយ, រួមនិងផ្ទះល្វែង ក៏ដូចជាសណ្ឋាគារ ជាង១០០កន្លែង, រមណីយដ្ឋាន, រោងមហោស្រព, តំបន់វប្បធម៍ និងកន្លែងកំសាន្ត ជាច្រើនផ្សេងទៀត។

យោងតាមរបាយការណ៍ បានអោយដឹងថា គម្រោងនេះនឹង ត្រូវធ្វើលើផ្ទៃដី ដែលមានទំហំ ៤៨លានម៉ែត្រការ៉េ ហើយអ្វីដែល ជាគំនិតសំខាន់នោះ គឺចង់ធ្វើអោយ ផ្សារទំនើបនោះ ក្លាយជាទីក្រុងមួយ ដែលអាចគ្រប់គ្រង ទៅលើអាកាសធាតុ នៃផ្លូវធ្វើដំណើរ និងបរិវេណខាងក្នុងនោះ មានន័យថាបើ ទោះបីជាស្ថិតក្នុង រដូវក្តៅក៏ដោយ ក៏ផ្ទៃដីដ៏ធំ នៃផ្សារទំនើបនេះ មានសីតុណ្ហភាពត្រជាក់ ផងដែរ។

គួរបញ្ជាក់ផងដែរថា នៅពេលដែលផ្សារទំនើប មួយនេះសាងសង់ រួចហើយនិង ដាក់ដំណើរការនោះ មានការប៉ាន់ស្មានថា នឹងអាចទាក់ទាញ ភ្ញៀវទេសចរជុំវិញ ពិភពលោកប្រហែល ជាជាង១៨០លាននាក់ ក្នុងមួយឆ្នាំៗ។

នេះគឺជារឿង ដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសអារ៉ាប់រួម សម្រាប់គម្រោង នៃការបង្កើត ផ្សារទំនើបដ៏ ធំបំផុតក្នុងពិភពលោក ឬក៏អាចហៅ បានថាជា ទីក្រុងមួយដែល អាចកំណត់សីតុណ្ហភាព បានដោយមនុស្សផ្ទាល់៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?





\

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]