ខេត្ត​ស្វាយរៀង ៖ ​មាន​រឿងភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​​ដោយ​ស្ត្រី​ម្នាក់​យក​ព្រនង់ប៉ុន​ ក.ដៃ​វាយ​ទៅលើ​ស្ត្រី​រង​គ្រោះ​ចំនួន​២​ព្រនង់​​ចំ​ឆ្អឹង​ខ្នង​រួច​ធាក់​១​ ជើង​ចំ​ដើម​ទ្រូង​​ដួល​អុក​គូទ​ផ្ងារ​ក្រោយ​​ហើយ​ទាញ​ចាន​ដែក​វាយ​ទៅលើ​ កញ្ចឹង.ក​ បណ្តាល​ឱ្យ​ដួល​សន្លប់​​​គ្រាន់តែ​រឿងកូន​គោ​ដើរ​កាត់​ទី​សំណាប​ប៉ុណ្ណោះ​ ។ ករណី​នេះ​បាន​កើត​ឡើង​​កាលពី​ថ្ងៃ​ទី​១២ មិថុនា ២០១២ ​វេលា​ម៉ោង​​៧​ព្រឹក​​ស្ថិតក្នុង​ភូមិ​តាមុំ ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយ​ជ្រំ ។ ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​អ៊ិច អួញ ​អាយុ​៤៣​ឆ្នាំ ​មា​នទីលំនៅ​ភូមិ-ឃុំ​កើតហេតុ​ខាង​លើ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]