នាង​​​អល​​ហ្គា គូរីលេន​ហ្គោ តា​រា​សម្តែង​​ដ៏​សិច​ស៊ី​ជន​ជាតិ​​អ៊ុយ​ក្រែន ​ដែលគេ​​ស្គាល់​​ច្បាស់​ក្នុង​នាម​ជា​​តា​រា​​ភាព​យន្ត​​ជេម ស្ប៊ន​០០៧​ ឬ​ “007 Quantm of Solace” ត្រៀមបង្កើត​​ភាព​ល្បី​រន្ទឺ ​ក្នុង​ការ​ប្រកួត​​បាល់​ទាត់​​អឺ​រ៉ុប​២០១២ ​នៅ​អ៊ុយ​ក្រែន និង​ប៉ូឡូញ​ ដោយ​ស្រាត​​សម្លៀក​បំពាក់​​ប្រសិន​បើ​​ក្រុម​ជម្រើស​ជាតិ​​អ៊ុយ​ក្រែន​​ ដណ្តើម​បាន​​ជើង​ឯក ។

សារ​​ព័ត៌មាន «យូរ៉ូ​ញូវ២០១២» ​ឱ្យ​ដឹង​ថា ​តារា​សម្តែង​​អាយុ​៣២​ឆ្នាំ ដែល​​ល្បី​ល្បាញ​ក្នុង​ខ្សែ​ភាព​យន្ត​​​ជេម ស្ប៊ន​០០៧ ​បាន​ក្លាយ​​ជា​អ្នក​គាំ​ទ្រ​ដ៏​សិច​ស៊ី​មួយ​រូប​នៅ​មុន​ពេល​ការ​ប្រកួត​​​ ចាប់​ផ្តើម។ ​ចុង​ក្រោយ​នេះ​នាង​​បាន​បង្ហាញ​​រូប​រាង​ដ៏​សិច​ស៊ី ដើម្បី​ជំរុញ​ឱ្យ​ការ​​​ប្រកួត​​​នៅ​ក្នុង​​ប្រទេស​មាន​សភាព​​​​អធិក​អធ័ម ​ហើយ​នាង​នឹង​​ស្រាត​បង្ហាញ​​ទស្សនិក​ជន​​នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​​របស់​ ខ្លួន​ក្លាយ​ជា​​​​ជើង​ឯក EURO 2012 ។

ទោះ​បី​ជា​​បាន​ផ្លាស់​ប្តូ​​រសញ្ជាតិ​ទៅ​ជាពល​​​​ រដ្ឋ​​​របស់​បារាំង​​ កាល​ពី​ឆ្នាំ​២០០១ក៏​ដោយ ​ប៉ុន្តែ​នាង​គូរី​លេន​ហ្គោ នៅ​តែ​អប​អរ​​សាទរ​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន ​ដែល​ជា​ស្រុក​កំណើត​​រប​ស់​ខ្លួន ។ ​ស្រប​ពេល​ជា​​មួយ​គ្នានេះ ​​មាន​របាយ​ការណ៍​​ថា ​ប្រសិន​បើ​អ៊ុយ​ក្រែន​គ្រប់​គ្រង​​តំណែង​ជា​ជើង​ឯក​​បាល់​ទាត់​​យូ​រ៉ូ​ ២០១២ នាង​​​ត្រៀម​ស្រាត​សម្លៀក​បំពាក់​​សម្រាប់​ជា​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ កីឡាករ​​ និង​ក្រុម​ការ​ងារ​​គ្រប់​រូប ។

​ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​​​ពី​​ពាក្យ​​សម្តី​របស់​នាង​គូរី​លេន​ហ្គោ ជា​ផ្លូវ​ការ​នៅ​​​​​​​​​​​​​​​​​​​​​​​​ឡើយ ​ប៉ុន្តែ​​ក្រោយ​ពី​កី​ឡាករ​​របស់​​ក្រុម​ជម្រើស​ជាតិ​​អ៊ុយ​ក្រែន បាន​ឮ​ដំណឹង​​នេះ ​ប្រហែល​ជា​ពួក​គេ​ខំ​ប្រឹង​​ប្រកួត​​ និង​ស៊ុត​បញ្ចូល​ឱ្យ​​បាន​​ ទោះ​បី​ជាស្ថិត​នៅ​ក្នុង​ពូល​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ឆ្នើម​​ដូច​ជា​ បារាំង អង់​គ្លេស ​និង​ស៊ុយ​អែតក៏​ដោយ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]