ខេត្ត​កណ្តាល​​​​​​​​ ៖ កុមា​រា​អាយុ​៩​ឆ្នាំ​ម្នាក់​ឈ្មោះ​គឹម ​​លី​ឆាយ ​​មាន​ទី​លំនៅ​​ក្នុង​ភូមិ​​កោះ​ផុស ​ឃុំ​ដី​ឥដ្ឋ​ ស្រុក​កៀន​ស្វាយ ​​បាន​ស្លាប់​បាត់​បង់​ជីវិត​​​ដោយ​​សារ​អ្នក​ជិះ​ម៉ូតូ​ម៉ាក RX ជ្រុល​ទៅ​បើក​បុក​​ខណៈ​ពេល​​កុមារ​នោះ​ដើរ​ឆ្លង​ផ្លូវ​ឆ្ពោះ​​ទៅ​រក​​ទិញ​​ នំនៅ​​លើ​​ផ្លូវ​​​​​​​​​​​​​​ជាតិ​​លេខ​​១​​ ត្រង់​​​ចន្លោះ​គីឡូ​ម៉ែត្រ​​លេខ​​២២និង​​​២៣ ​ក្នុង​ភូមិ​​កោះ​ផុស​ ។

ប្រភព​​​ព័ត៌មាន​​ឱ្យ​ដឹង​ថា​ កុមារ​រង​គ្រោះ​​​ឈ្មោះ គឹម ​​​​​​​​លី​ឆាយ ​រត់​ឆ្លង​​​ផ្លូវ​ជាតិ​លេខ​​១ ​ពី​​​ខាង​ជើង​ទៅ​​ខាង​ត្បូង​​បំណង​​ទិញ​នំ​​ក៏​ត្រូវ​ម៉ូតូ​ធុន​​ធំ​ម៉ាក RX បើក​ដោយ​​​ឈ្មោះ​ការីម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​ ហាំង​ទាង ភេទ​ប្រុស ​អាយុ​២៨​ ឆ្នាំ​ ឌុប​នារី​ម្នាក់​​ធ្វើ​ដំណើរ​​​ ក្នុង​ទិស​ដៅ​​ពី​លិច​ទៅ​កើត​​ក្នុង​ល្បឿន​លឿន​ ជ្រុល​​ទៅ​បុក​ផ្លោង​​ជិត​១០​ម៉ែត្រ​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម ចំណែក​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​រង​របួស​ធ្ងន់​​ត្រូវ​គេ​នាំ​ទៅ​​ សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

​​ប៉ូលិស​មូល​ដ្ឋាន​​បានទៅ​​​វាស់​វែង និង​យក​ម៉ូតូ​បង្ក​ហេតុ​​​ទៅ​​រក្សា​​ទុក​នៅ​អធិកា​រដ្ឋាន​​នគរ​បាល​​ស្រុក​ កៀន​ស្វាយ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់។​ ប៉ូលិស​​និយាយ​ថា ​គ្រោះ​ថ្នាក់​បណ្តាល​​មក​ពី​អ្នក​ជិះ​ម៉ូតូ​​​លឿន​​ពេក ទើប​​ពេល​ជួប​ឧបសគ្គ​កើត​ឡើង​​មិន​អាច​​ជាន់​ហ្វ្រាំង​​ជាប់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]