នៅពេលដែលឃើញរូបថតមួយសន្លឹកខាងលើនេះ ប្រិយមិត្តនឹងមានអារម្មណ៍ងឿនឆ្ងល់ ថាតើមនុស្សខាងលើនេះ ជាមនុស្សពិត រឺជាតុក្កតា?

ពិតណាស់រូបខាងលើនេះជា រូបរបស់បុរសវ័យចំណាស់ អាយុ ៧០ ឆ្នាំម្នាក់ ភ្នាក់ងារអចលនវត្ថុ ដែលលែងលះប្រពន្ធ និងមានកូនស្រីនាក់ Roby ដែលគាត់ចូលចិត្តតែងខ្លួនធ្វើជាស្រី ដោយពាក់សំលៀកបំពាក់ ធ្វើពីប្លាស្ទិចដូចស្បែកមនុស្ស មួយឈុត។


Roby បានអោយដឹងថា សំលៀកបំពាក់មួយឈុតនេះ ពិតជាគួរអោយខ្លាចណាស់ ដោយសារតែពេលចេញទៅក្រៅ គ្មាននរណាម្នាក់ហ៊ាននិយាយ ជាមួយគាត់ទេ ហើយទឹកមុខម្នាក់ៗ គឺមានសភាពព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ឈុតសម្លៀកបំពាក់ប្លាស្ទិចនេះ មានតម្លៃជាង ៨០០ ដុល្លារសហរដ្ឋអាមេរិក ផលិតឡើងដោយ ក្រុមហ៊ុន FemSkin របស់សហរដ្ឋអាមេរិក ដែលមានអតិថិជនជាង ៤០០ ០០០ នាក់នៅទូទាំងពិភពលោក។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]