តារាចម្រៀងវ័យក្មេងដ៏កំពុងពេញនិយម Sun Jingyuan បានចូលរួមកម្មពិធី ជួបជុំតារាចម្រៀងមួយនៅទីក្រុង ប៉េកាំងប្រទេសចិន ហើយនាងស្លៀកឈុតដ៏សិចស៊ី ដែលឈុតនោះបានទាក់ទាញភ្នែកអ្នកកាសែត ក៏ដូចជាមហាជនជាច្រើនអ្នកផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា កម្មពិធីនេះបានប្រព្រឺត្តឡើង នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១២ ហើយកម្មពិធីដ៏ធំនេះត្រូវបាន ចូលរូមដោយតារាចម្រៀងល្បីៗ នៅប្រទេសចិនជាច្រើនអ្នកផងដែរ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងវ័យ ២៥​ ឆ្នាំ Sun Jingyuan កាលពីមុន នាងគឺជាសមាជិកនៃ ក្រុមចម្រៀងស្រីដ៏ល្បីដែលមានឈ្មោះថា "Ming Jun Girls" ប៉ុន្តែរហូតដល់ ឆ្នាំ ២០១០​ នាងក៏សម្រេចចិត្តដើរចេញពីក្រុម ហើយច្រៀងម្នាក់ឯង ដែលបានធ្វើអោយនាងកាន់តែជោគជ័យមួយកំរិតទៀត។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]