កាលពីថ្មីៗនេះ ខ្មែរឡូត ក៏បានផ្សាយអត្ថបទមួយ ដែលបង្ហាញពី ការគេងមិនគ្រប់គ្រាន់ អាចនឹងបំផ្លាញ ជីវិតរបស់អ្នក  ហើយ គួរតែ គេងយ៉ាង ហោចឲ្យបាន ៨ ម៉ោងក្នុងមួយយប់ នោះ  ប៉ុន្តែតើអ្នកដឹងថាទេ អាថ៏កំបាំងបែបវិទ្យាសាស្រ្តបាន បង្ហាញថា ការគេងមួយស្របក់(nap) នៅពេលថ្ងៃ ឬ ពេលអ្នកអស់កម្លាំង គឺមិនបំផ្លាញជីវិតអ្នកទេ តែបែរជា អាចជួយឲ្យជីវិតអ្នក កាន់ប្រសើរទៅវិញ ដូច្នេះមកមើល ពីមូលហេតុពីការបកស្រាយពី នៃអាថ៌កំបាំង ទាំង ៥ របស់ អ្នកស្រាវជ្រាវ និង អ្នកវិទ្យាសាស្រ្ត ខាងក្រោមនេះ ៖

១. កង្វះការគេង នឹងធ្វើឲ្យឈឺ និងអាយុខ្លី ៖ នេះបើតាមសៀវភៅ Night school បានបង្ហាញថា ការកង្វះការគេង នឹងធ្វើឲ្យអ្នកឈឺ និង អាយុ ខ្លី។ ក្នុងនោះសៀវភៅនេះ បង្ហាញថា អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យក្រុងឡុងដ៏ បានចំណាយពេល ២០ឆ្នាំ ដើម្បីធ្វើការពិនិត្យ ពីទំនាក់ទំនង រវាង ទំរង់នៃការគេង ជាមួយនឹង អាយុមនុស្ស ។ លទ្ធភាពនៃការសិក្សានេះ បានបង្ហាញ ក្នុងឆ្នាំ ២០០៧ ឲ្យដឹងថា ការសិក្សាលើ ប្រជាជនអង់គ្លេស ជាង ១០,០០០នាក់ គឺ មនុស្សដែលដេកខ្វះ ពីរម៉ោង សំរាប់រយៈពេល ដែលពួកគេគួរដេក បានប្រឈមមុខនឹងការ ស្លាប់ទ្វេដង ។

២. ការគេងត្រឹម ៨ម៉ោង គឺពេលខ្លះមិនគ្រប់គ្រាន់ទេ ៖ នេះបើតាម សៀវភៅ Power Sleep នោះ បានបង្ហាញពី អ្នកស្រាវជ្រាវមួយក្នុង មន្ទីរពេទ្យ Henry Ford នៅសហរដ្ឋអាមេរិក ទាក់ទងនឹង បញ្ហាការគេងរបស់មនុស្ស ដោយធ្វើការបញ្ជាក់ថា មនុស្សដែលគេងបាន ៨ម៉ោង គ្រប់គ្រង ពួកគេមានស្មារតីរឹងមាំ មានកម្លាំង មានសមត្ថភាពទទួល បានព័ត៌មាន មានការច្នៃប្រឌិត និងការគិតពិចារណាបានល្អ នៅពេលណា ពួកគេបានបន្ថែមម៉ោងដេក បាន ២ម៉ោងទៀតនោះ ។

៣. NASA និយាយថា គួរតែគេងមួយស្របក់នៅកន្លែងធ្វើការ៖ ក្នុងនោះបើតាមការបង្ហាញ របស់ក្រុម អាវកាសអាមេរិក NASA បានស្វែងរក ឃើញថា ការដេកមួយស្របក់ អាចជួយឲ្យបង្កើនលទ្ធភាព ក្នុងការបំពេញការងារ។ តាមរយៈសៀវភៅ Nigthschool ថា ការស្រាវជ្រាវ របស់ NASA បាន បង្ហាញបុគ្គលិកជា អាកាសយានិក បញ្ជាការបើកបរ ដែលបានគេងមួយស្របក់ រយៈពេលជាង ២៥នាទី នៅក្នុង កន្លែង បើក អាកាសយន្តនោះ គឺមាន៣៥% ស្មារតី ប្រុងប្រយ័ត្នកើនឡើង ហើយនឹងមាន ការផ្តោតទៅលើការងារ ថ្វេរដង បើប្រៀបធៀបទៅនឹង បុគ្គលិក ជាអាកាសយានិកដូចគ្នា ដែលមិនបាន ដេកមួយស្របក់នោះ ។ 

៤. ការគេងមួយស្របក់នឹងធ្វើឲ្យឆ្លាតវៃជាងមុន ៖  NASA ក៏បានបង្ហាញថា ការគេងមួយស្របក់ នឹងធ្វើ ឲ្យអ្នក ឆ្លាតវៃជាងមុន ទោះបីជាអ្នក គេងមិនគ្រប់គ្រាន់ ពេលយប់ក៏ដោយ ។ យ៉ាងណាមិញ លោកសាស្រ្តាចារ្យ David Dinges នៃសាកល វិទ្យាល័យ Pennsylvania និង ក្រុម ស្រាវជា្រវ របស់គាត់ បានបង្ហាញថា ការអនុញ្ញាតឲ្យ អាកាសយានិក បានសម្រាកមួយស្របក់ ប្រហែលជា ១៥ ឬ ២០នាទី អាចបង្កើននូវ ចំណេះដឹង សមត្ថភាពក្នុងការបំពេញការងារ របស់ពួកគេ ឲ្យកើនឡើង៕ លើសពីនេះ អ្នកស្រាវជ្រាវនៅសាកល វិទ្យាល័យ កាលីហ្វ័រញ៉ា ក៏បាន បង្ហាញថា ការគេងមួយស្របក់ នឹងធ្វើជំរុញឲ្យ មានកំរិត ចងចាំបាន ១០% ខណៈដែល ការមិនបាន គេងមួយស្របក់ នឹងធ្វើឲ្យ កំរិតចងចាំ ថយចុះ ១០% វិញ ។

រូបភាពៈប្រៀបធៀប ក្រុមមិនបានសំរាក និងក្រុមបានសំរាកគេងមួយស្របក់

៥. ការដេកមួយស្របក់នឹងធ្វើឲ្យអ្នកសប្បាយជាងមុន៖  នេះសៀវភៅ Nurture Shock បាន បង្ហាញថា ដំណើរការ គិតបែបអវិជ្ជមាន នឹងកើនឡើង នៅពេលអស់កម្លាំងខ្លាំងនោះ ដូច្នេះ ប្រសិនជាអ្នក បានទទួលការគេងមួយស្របក់ វានឹងធ្វើឲ្យអ្នក មានភាពរីករាយ ជាងមុនផង ដែរ។ សកម្មភាព និងការគិត បែបអវិជ្ជមាន ជាដំណើរការដោយ Amygdala បើតាមពាក្យបច្ចេកទេស។ រីឯការចងចាំ និង ការគិតបែបវិជ្ជមាន គឺគ្រប់គ្រង ដំណើរការ ដោយ Hippocampus ជាពាក្យបច្ចេកទេសមួយដែរ។ ហើយនៅពេល ដែលការគេង នឹងកើតឡើងនៅលើ Hippocampus ច្រើនជាង នៅលើ Amygdala ដែលជា លទ្ធផលនៃ មនុស្សមិនទទួលការគេង គ្រប់គ្រាន់នឹង មិនបានរំលឹក នូវការចង ចាំល្អ នោះទេ ។ ហើយអ្នកស្រាវជ្រាវក៏បង្ហាញថា ការដេកមួយ ស្របក់អាច ឲ្យអ្នកប្រយុទ្ធប្រឆាំង នឹង ការញៀនផឹកកាហេ្វ និង ភេសជ្ជៈប៉ូវកម្លាំងជាដើម ។ 

ប្រភព៖ Time

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]