រាជធានីភ្នំពេញ ៖ ប៉ូលិសចរាចរ​ម្នាក់បាន​រងរបួសជាទម្ងន់​រហូតសន្លប់បាត់ស្មារតី ដោយ​សារ​ជិះ​ម៉ូតូ​ដួលម្នាក់ឯង​កាលពី​​វេលា​ម៉ោង​៩​យប់ថ្ងៃទី១១ មិថុនា ២០១២ នៅ​ចំណុច​មុខ​ហាង​ផឹកស៊ីយីហោ មយូរ៉ា តាម​បណ្តោយ​ផ្លូវព្រះ​មុនី​វង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ​ចំកាមន ។

ប៉ូលិសចរាចររងគ្រោះខាងលើឈ្មោះ​ហ៊ុល ពុធ អាយុជាង៤០ឆ្នាំ មិនស្គាល់ទីលំនៅពិត​ប្រាកដ​នោះទេ។ ក្រោយពេល​កើតហេតុ​​ជន​រង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​ឯ​ម៉ូតូ​​ត្រូវ​ប៉ូលិស​យក​ទៅរក្សាទុក​នៅ​ខណ្ឌ​ចំការមន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]