តៃវ៉ាន់៖ និស្សិតស្រី មហាវិទ្យាល័យម្នាក់ ត្រូវបានរកឃើញថា ស្រោមគ្រាប់ ភ្នែកទាំងសងខាង ពោរពេញទៅដោយ មេរោគម្យ៉ាង បន្ទាប់ពីនាង បានពាក់កែវដាក់ក្នុងភ្នែក (Lensអស់ពេលយ៉ាងយូរ ដោយមិនបានដោះវាចេញ ទាល់តែសោះ។

យ៉ាងណាមិញ បន្ទាប់ពីនាង មានការឈឺចាប់ យ៉ាងខ្លាំងក្នុងភ្នែក នាងក៏បានទៅ ឲ្យពេទ្យពិនិត្យ ហើយបានរកឃើញថា ភ្នែកនាងមានជំងឺ ម្យ៉ាងឈ្មោះថា acanthamoeaba keratitis ដែលធ្វើឲ្យ កែវដាក់ក្នុងភ្នែកនាង កាន់តែរីកធំឡើង ដែលធំ ជាងពាក់កណ្តាល នៃទំហំធម្មតា។

គួរបញ្ជាក់ដែរថា កែវដាក់ក្នុងភ្នែក ១គូ អាចពាក់បានត្រឹមតែ ១ខែតែប៉ុណ្ណោះ ប៉ុន្តែនាងបានពាក់ វាលើស ពី៦ខែ ហើយម្យ៉ាងទៀត នាងថែម ទាំងពាក់វា នៅពេល គេងទៀតផង ដែលធ្វើឲ្យកើតឡើង នូវមេរោគនេះ ដោយសារតែ ទឹកកខ្វក់ ដែលនាងប្រើ លុបលាងមុខ។

តាមសម្តីលោក វេជ្ជបណ្ឌិត ផ្នែកភ្នែក ឈ្មោះWu Jian-liang នៅមន្ទីរពេទ្យ Wan Fang កោះតៃវ៉ាន់ បានឲ្យដឹងថា ជំងឺនេះ កើតឡើង ដោយសារតែ នាងមិនបានធ្វើ តាមការណែនាំ អំពីការថែរក្សា អនាម័យ កែវដាក់ក្នុងភ្នែក ឲ្យបានត្រឹមត្រូវ លើសពីនេះ នាងបានពាក់ វាលើសកំនត់ ទៀតផង ទើបធ្វើឲ្យមេរោគ បំផ្លាញភ្នែក នាងធ្ងន់ធ្ងរ យ៉ាងនេះ៕



រូបភាពតំណាង

ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]