នៅវេលាម៉ោង ១១ យប់នេះ ការប្រកួតបាល់ទាត់ពិភពលោក វគ្គ ៨ ក្រុមចុងក្រោយ នឹងកក្រើកនិង ញាប់ញ័រ ដោយសារតែក្រុមខ្លាំង មកពីទ្វីបអឺរ៉ុបទាំងពីរប៉ះគ្នា នោះគឺ ក្រុមឥន្ទ្រីដែក អាឡឺម៉ង់ ជួបជាមួយនឹង ក្រុមមាន់គកបារាំង។


បើតាមការចងចាំ ក្រុមឥន្ទ្រីដែក អាឡឺម៉ង់ របស់លោក Joachim Low បានយកឈ្នះ ក្រុម អាហ្សឺរី ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ទាំងប្រផិតប្រភើយ នៅម៉ោងបន្ថែម ១៥ នាទី ២ ដង ដោយខ្សែការពារ Mats Hummels ត្រូវអវត្តមាន ដោយសារតែបញ្ហាជម្ងឺផ្តាសាយ។

អ្វីដែលជាកង្វល់សម្រាប់គ្រូបង្វឹក វ័យ ៥៤ ឆ្នាំរូបនេះគឺ បញ្ហាជម្ងឺផ្តាសាយ ដែលបានយាយី ក្រុមជម្រើសជាតិ អាឡឺម៉ង់របស់លោក ដោយសារតែជម្ងឺនេះ បានឆ្លងទៅកីឡាករ ទាំងអស់សរុប ៧ នាក់ហើយ ដោយលោកបដិសេធ ធ្វើការរាយឈ្មោះកីឡាករនិមួយៗ។

លោកបានបញ្ជាក់អោយដឹងថា កីឡាករ ៧ នាក់ បានឈឺដោយសារតែជម្ងឺផ្តាសាយ ប៉ុន្តែមិនសូវជាធ្ងន់ធ្ងរទេ ដោយបញ្ហាជម្ងឺនេះ ប្រហែលជាបណ្តាលមកពី បញ្ហាម៉ាស៊ីនត្រជាក់ ការធ្វើដំណើរទៅមក និងបំលាស់ប្តូរសីតុណ្ហភាពជាដើម។


ទោះជាយ៉ាងណាក៏ដោយ លោក រួមជាមួយនឹង ក្រុមជម្រើសជាតិទាំងមូល សង្ឃឹមថា បញ្ហាទាំងនេះ នឹងមានសភាពធូរស្រាល នៅមុនពេលប៉ះជាមួយ ក្រុមជម្រើសជាតិបារាំង។

ដោយ RoMeo

ប្រភព៖ Mirror

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]