ក្រុង​ប៉ោយប៉ែត ៖ ​មាន​ការភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​ក្រោយ​ពី​ជនសង្ស័យ​ឆក់​ខ្សែ.ក​​២​នាក់ ​​ត្រូវ​បាន​ប៉ូលិស​ក្រុង​​ប៉ោយប៉ែត​ ចាប់ឃាត់​ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាពកាលពី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ​២០១២ ​នៅ​ភូមិ​ក្បាល​ស្ពាន​២ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ ​

ជន​សង្ស័យ​​ទាំង​២នាក់ក្រោយ​​ការ​ឃាត់​ខ្លួន​មាន​ជន​ រង​គ្រោះ​ជា​ស្ត្រី​ម្នាក់​បាន​​មក​ចង្អុល​បង្ហាញថា ជា​មុខ​សញ្ញា​​ដែល​វាយ​ខ្លួន​ ហើយ​ឆក់​យក​ខ្សែ​​.ក​មាស​​ទម្ងន់​៣​ជី​នៅព្រឹក​កើត​​ហេតុ​នេះ។ ក្រៅ​ពី​នេះ​​ក៏​មាន​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​ជន​រង​គ្រោះត្រូវ​ចោរឆក់​យក​ ខ្សែ.ក​មាសទម្ងន់១​តម្លឹង​ ខណៈ​កំពុង​​ជិះ​​ម៉ូតូ​ចូល​ផ្ទះ​ក្នុងភូមិ​បាលិលេយ្យ​២ កាលពី​ព្រឹក​ថ្ងៃទី​១១ មិថុនា ២០១២ ​បាន​មក​ចង្អុល​​បង្ហាញថា ជា​ជន​ក្រុម​នេះ​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]