កាលពីថ្មីៗនេះ ប៉ូលីសនៅក្នុងតំបន់ បាននាំគ្នាចុះធ្វើការចាប់នារីរកស៊ីផ្លូវភេទ នៅផ្លូវ Shaoshan ក្នុងទីក្រុង Hunan ។

ប៉ូលីសចាប់បានបុរស និងនារី ដែលនាំគ្នាដោះដូរផ្លូវភេទ នៅក្នុងហាងអ៊ុតសក់។ នៅពេលនោះគេប្រទះឃើញ ស្រ្ដីរកស៊ីម្នាក់កំពុងមានផ្ទៃពោះ ខណៈពេលដែលកំពុងបម្រើភ្ញៀវ។ នៅពេលដែលប៉ូលីសសាកសួរ នាងបាននិយាយថា នាងមានឈ្មោះថា យ៉េន និងនាងមានផ្ទៃពោះ៩ខែមកហើយ។​ ខណៈពេលដែលនាងនិយាយ នាងមានអាការៈមិនសូវស្រួល ទើបប៉ូលីសបញ្ចូននាងទៅកាន់មន្ទីរពេទ្យ។ គ្រូពេទ្យបាននិយាយថា នាងនូវតែរកស៊ីផ្លូវភេទ នៅពេលដែលនាងមានផ្ទៃពោះ ហើយនាងនឹងកើតកូន មុនកាលកំណត់។ ប៉ូលីសបាននិយាយថា នេះជាលើកដំបូងសម្រាប់ពួកគេ ដែលគេចាប់បាននារីរកស៊ីផ្លូវភេទដែលមាន ផ្ទៃពោះសឹងតែគ្រប់ខែ។ សម្រាប់ពេលបច្ចុប្បន្ននាង បានបង្កើតកូនស្រីម្នាក់ ហើយនាងនឹងត្រូវជាប់គុក ជាមួយនឹងអ្នកដទៃទៀត ដែលប៉ូលីសចាប់បាន តែនាងត្រូវបានពន្យារពេលដោយ សារតែនាងកំពុងបំបៅដោះកូន៕

រៀបចំដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]