យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ខណៈក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានធ្វើដំណើរត្រលប់ពី ប្រទេសប្រេស៊ីល មកកាន់ទឹកដីរបស់ខ្លួន បន្ទាប់ពីធ្លាក់ World Cup ក្នុងជុំដំបូង ប្រជាជនកូរ៉េជាច្រើននាក់ មានការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំង រហូតដល់ពួកគេ យកស្ករគ្រាប់ មកគប់លើកីឡាករទាំងនោះទៀតផង។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងការប្រកួត World Cup 2014

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលបានទៅប្រកួតបាល់ទាត់ World Cup នៅក្នុងប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៤នេះ បានធ្លាក់ក្នុងជុំដំបូង បន្ទាប់ពីប្រកួត ៣ដង មិនដែលឈ្នះសោះ។ ជាងនេះទៅទៀត ក្នុងអំឡុងពេល១៦ឆ្នាំ (ប្រកួត World Cup ៤ដង) ក្រុមជម្រើសជាតិមួយនេះ មិនដែលស្គាល់រស់ជាតិ ថាឈ្នះពានរង្វាន់ ម្តងណាឡើយ ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានវិលទៅដល់ប្រទេសរបស់ខ្លួនវិញ ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញបុរស២នាក់ ឈរកាន់បដាមួយ ដែលសរសេរថា «Korean Soccer is Dead!!» នៅឯប្រលានយន្តហោះ Incheon Airport ស្ថិតក្នុងទីក្រុង Incheon បន្ទាប់មកពួកគេ ក៏ចាប់ផ្តើមយកស្ករគ្រាប់ គប់ទៅលើក្រុមជម្រើសជាតិកូរ៉េខាងត្បូងតែម្តង ដែលនេះពិតជារឿង ដ៏គួរឲ្យអាម៉ាស់បំផុត។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវប្រជាជនយកស្ករគ្រាប់គប់

យ៉ាងណាមិញ ការប្រកួតចំនួន៣ដង នៅការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០១៤នេះ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង មិនបានទទួលជ័យជំនះម្តងណាឡើយ ខណៈក្រុមជម្រើសជាតិនេះ បានប៉ះជាមួយក្រុមជម្រើសជាតិ Russia, Algeria និង Belgium  ហើយលទ្ធផលគឺ៖

Korea 1 - 1 Russia

Korea 2 - 4 Algeria

Korea 0 – 1 Belgium

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះក្រុមជម្រើសជាតិកូរ៉េខាងត្បូងនេះ?

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]