នៅថ្ងៃសៅរ៍ ទី ០៥ ខែកក្កដា ឆ្នាំ ២០១៤ ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ (Department of International Studies) នៃវិទ្យាស្ថានភាសាបរទេស (IFL) ដោយមានការចូលរួមសហការពី United Nations Volunteers (UNV) គ្រោងនឹងរៀបចំ កិច្ចប្រជុំជាគំរូមួយ របស់អង្គការសហប្រជាជាតិ (Phnom Penh Model United Nations) ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ៨:០០ ព្រឹក នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center) នៃសាកលវិទ្យាល័យមិន្ទភ្នំពេញ ។

គូសបញ្ជាក់ផងដែរថា នេះជាកិច្ចប្រជុំលើកទី ៤ ដែលដេប៉ាតឺម៉ង់បានរៀបចំ ហើយតាមរយៈកិច្ចប្រជុំទាំង ៤ លើក កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី២ ដែលត្រូវបានបើកឲ្យសាធារណជនចូលរួម ។ កាលពីកិច្ចប្រជុំលើកទី ៣ ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ បានរៀបចំដោយជោគជ័យ ដែលមានអ្នកចូលរួមជាង ៦០០ នាក់ ក្នុងនោះមាននិស្សិតមកពីបណ្តាសាកលវិទ្យាល័យនានា និង បុគ្គលិកជាតិ អន្តរជាតិនៃអង្គការក្រៅរដ្ឋាភិបាល ។



កិច្ចប្រជុំចុងក្រោយនេះ ដោយមានការសហការពី United Nations Volunteers (UNV) ជាកិច្ចប្រជុំធំជាងគេ ដំបូងបំផុត នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រព្រឹត្តទៅ ក្រោមប្រធានបទស្តីពី“ការសម្រេចគោលដៅអភិវឌ្ឍដោយនិរន្តភាព របៀបវិរៈនៃការអភិវឌ្ឍក្រោយឆ្នាំ ២០១៥ (Achieving Sustainable Development: The Post-2015 Development Agenda)” ។ ក្នុងកម្មវិធីនេះ និស្សិតឆ្នើមចំនួន ៤០ រូប មកពីសាកលវិទ្យាល័យ ៤ ផ្សេងគ្នាគឺ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) និង សាកលវិទ្យាល័យមេគង្គកម្ពុជា (CMU) ត្រូវបានជ្រើសរើស ជាប្រតិភូតំណាងប្រទេស សមាជិកក្រុមប្រឹក្សាសេដ្ធកិច្ខ និងសង្គម (ECOSOC) របស់ អង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងកម្មវិធីនេះ ។ ការជ្រើសរើសនិស្សិតឆ្នើមទាំងអស់ ត្រូវបានឆ្លងកាត់ការសម្រិតសម្រាំង ដោយដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ និង UNV តាមរយៈលទ្ធផលនៃការសិក្សា និង ការធ្វើតេស្តផ្ទាល់មាត់ ដោយផ្អែកលើមូលដ្ឋានគន្លឹះ២គឺ ចំណេះដឹងលើកិច្ចការអន្តរជាតិ និង កម្រិតវប្បធម៌នៃភាសាអង់គ្លេស ។

ការរៀបចំកិច្ចប្រជុំគំរូមួយនេះ មានគោលបំណងចម្បងក្នុងការបង្ហាញជូននិស្សិត និង អ្នកចូលរូមទាំងអស់អំពី នីតិវិធីទាំងស្រុងនៃដំណើរការ នៃការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គម របស់អង្គការសហប្រជាជាតិ យុទ្ធវិធីក្នុងការតស៊ូមតិ ដំណើរនៃការបោះឆ្នោតសម្រេចចិត្ត និង នីតិវិធីក្នុងការអនុម័តសេចក្តីប្រកាសរួមរបស់ក្រុមប្រឹក្សា ។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទស្សនាវីដេអូខ្លី ដោយចូលទៅកាន់ អាសយដ្ឋានខាងក្រោមនេះ

កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី ០៥ ខែកក្កដា ឆ្នាំ ២០១៤ វេលាម៉ោង ៨:០០ ព្រឹក

តម្លៃសំបុត្រចូលទស្សនា ២ ដុល្លា

ផ្តល់ជួន អាហារសម្រន់ពេលព្រឹក នឹង អាហារថ្ងៃត្រង់ ដោយឥតគិតថ្លៃ

ចំពោះនិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យ និង បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនង

IFL/RUPP: 092 81 86 84

RULE: 070 53 31 68

PUC: 086 71 77 88

CMU: 096 260 20 85



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]