ទួរគី៖ កសិករជាច្រើននាក់ ក្នុងស្រុកមួយ នៃប្រទេសទួរគី បានបង្កការភ្ញាក់ផ្អើល ដល់ពិភពលោក ដោយសារតែពួកគេ បង្ហាញពីវិធីដ៏ថ្មី ស្រឡាងមួយក្នុងការ បំពាក់បច្ចេកវិទ្យា ស្រូបពន្លឺព្រះអាទិត្យ ធ្វើជាអគ្គិសនី (Solar Power) នៅលើសត្វលា។

ក្រុមកសិករនៃខេត្ត Izmir ភាគខាងលិច ប្រទេសទួរគី បាននឹកឃើញ វិធីបំពាក់ប្រព័ន្ធ Solar នៅលើខ្នងសត្វលា នៅពេលដែលពួកគេ ធ្វើដំណើរនិង ធ្វើកសិកម្មនៅ ឯទីវាលដាច់ស្រយាល ដើម្បីធ្វើអោយ ពួកគេមានភ្លើង គ្រប់គ្រាន់ដើម្បីសាក ថ្មទូរស័ព្ទនិង Laptop សម្រាប់ប្រើប្រាស់ អ៊ិនធើណេត ដើម្បីតាមដាន ព័ត៌មាននិង រក្សាទំនាក់ទំនង ជាមួយក្រុមគ្រួសារ របស់ពួកគេ អំឡុងពេល នៃការប្រកប របរកសិកម្មនៅឯ វាលស្រែដាច់ស្រយាល។

ក៏ព្រោះតែនៅ តំបន់ប្រកប របរកសិកម្មនៅឆ្ងាយ និងមិនមានភ្លើង អគ្គិសនីសម្រាប់ប្រើប្រាស់ ទើបពួកគេស្វែងរក វិធីនេះដើម្បីទទួល បានភ្លើងអគ្គិសនី សម្រាប់ផ្គត់ផ្គង់ នៅពេលដែល ពួកគេត្រឡប់ ទៅកាន់កន្លែង សម្រាកវិញ។

គួរបញ្ជាក់ផងដែរថា បរិមាណអគ្គិសនីដែល បានមកពី ការបំពាក់ប្រព័ន្ធ ស្រូបពន្លឺព្រះអាទិត្យ នៅលើសត្វលានេះ អាចមានទៅដល់ ៥ទៅ៧ គីឡូវ៉ាត់ ដែលវាគ្រប់គ្រាន់ សម្រាប់អោយពួកគេ ប្រើប្រាស់ពេញមួយថ្ងៃ។

នេះគឺជាគំនិត ច្នៃប្រឌិតដ៏អស្ចារ្យ មួយរបស់ក្រុម កសិករនៃប្រទេសទួរគី ក្នុងការដោះស្រាយ នូវបញ្ហាកង្វះខាត អគ្គិសនីសម្រាប់ប្រើប្រាស់ ដែលបានធ្វើអោយ ពិភពលោកស្ញប់ស្ញែង ចំពោះគំនិតមួយនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?





ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]