រាជធានីភ្នំពេញ ៖ កន្លងមកតារាសម្តែង និងតារាម៉ូដែល ទឹម រដ្ឋា មិនហា៊នបើកចំហពីរ ចំណងស្នេហ៍ខុស សាសន៍រវាងនាង និងសង្សារជន ជាតិបា៉គីស្ថានទេ ។ ទឹម រដ្ឋា បានធ្វើឱ្យគេយល់ច្រឡំ ដោយបង្វែងដាន ឱ្យសង្សារ ទៅស្និទ្ធស្នាលជាមួយ ប្អូនស្រី ទឹម វត្តី វិញ តែក្រោយមកទើបគេដឹង ។ កាន់តែច្បាស់លាស់ ព្រោះទីបំផុត រដ្ឋា បានទទួលស្គាល់ថា បុរសបា៉គីស្ថាន នោះជា សង្សាររបស់នាងយូរមកហើយ ប៉ុន្តែអត់ ទាន់សម្រេច ចិត្តរៀបការទេ ព្រោះទើបតែយល់ ចិត្តគ្នា៥០%ប៉ុណ្ណោះ ។
ក្នុងឱកាសបង្ហាញ រោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើប អីុនអន កាលពីរាត្រីថ្ងៃទី៣០ មិថុនា ២០១៤ នាងទឹម រដ្ឋា បានធ្វើឱ្យគេឯងចាប់ អារម្មណ៍ ដោយនាងគ្រង សម្លៀកបំពាក់សិចស៊ីអាវ វាលក្លៀក និងចំហក្បាល ពោះ ។ លើសពីនោះនាង បណ្តើរគូស្នេហ៍បា៉គីស្ថាន ព្រមទាំងអនុញ្ញាត ឱ្យអ្នក សារព័ត៌មាន ជាច្រើននាក់ ថតរូបភាពពួក គេដោយ មិនលាក់បាំងដូចមុន ទៀតឡើយ ។ ស្រីស្អាតទឹម រដ្ឋា បញ្ជាក់ថា នាងនិងសង្សារជន ជាតិបា៉គីស្ថានស្គាល់ គ្នាជាង៤ឆ្នាំមក ហើយទម្រាំសម្រេច ចិត្តឱ្យគេដឹង ជាសាធារណៈ ។ ពួកនាងស្រលាញ់គ្នាក្នុង នាមជាសង្សារ នៅឡើយ មិនទាន់កំណត់ពេលចូល ស្តីដណ្តឹង ឬរៀបមង្គលការទេ ដ្បិតស្គាល់គ្នាយូរឆ្នាំមែន តែសម្រាប់ភាគ រយនៃការ យល់ចិត្តគ្នាទើបតែបាន៥០% ប៉ុណ្ណោះ ។
រីឯសង្សាររបស់រដ្ឋា បញ្ជាក់ថា លោកមិនទាន់ហា៊ន កំណត់ពេល ចូលរោងការទេ ។
បើពួកគេដឹកដៃគ្នាចូល រោងការជាគូអនាគត មែននោះ អាជីពសិល្បៈរបស់ទឹម រដ្ឋា គឺលោកនៅ តែផ្តល់ឱកាស ជូននាងដដែល ប៉ុន្តែមានកម្រិត អត់ដូចពេល នៅខ្លួនមួយទេ ព្រោះលោក យល់ពីទឹកចិត្ត ស្រលាញ់សិល្បៈ របស់នាង ។ សម្រាប់ទឹម រដ្ឋា អះអាងថា ប្រសិនជាថ្ងៃក្រោយ ពួកនាងរៀបការ ជាមួយគ្នា ចំពោះអាជីពសិល្បៈ ប្រសិនជា អាចនាងនឹងបន្ត ។ តារាបង្ហាញម៉ូដ ដែលមើល រំលងបុរស រួមសាសន៍ ខ្លួនឯងនេះនិយាយថា «នាងខ្ញុំមិនទាន់ហា៊នប្រថុយ រឿងរៀបការ ឆាប់ពេក មកពីគិតថាមនុស្សស្រី មានតម្លៃណាស់រឿង គូអនាគត បើរើសគូត្រូវតែត្រិះរិះ ពិចារណាឱ្យ បានល្អិតល្អន់ ច្បាស់លាស់បំផុត ព្រោះគ្មានមនុស្ស ស្រីណាចង់ បានប្តីមួយ ហើយមួយហើយមួយទៀតទេ ។
ដូច្នេះហើយទើបនាងខ្ញុំមិនទាន់ សម្រេចចិត្តលឿនពេក ទោះជានាងខ្ញុំស្គាល់ គាត់យូរបែបណា ក្តីហើយមាន អ្នកខ្លះគិតថា ល្មមរៀបការក៏ដោយ ក៏នាងខ្ញុំនៅតែមិនទាន់ ហា៊នសម្រេចទេ ។ នាងខ្ញុំទទួលស្គាល់ថា ប្តីប្រពន្ធខ្លះគេ ស្គាល់គ្នា៤ ឬ៥ខែឬ១ឆ្នាំ គេចូលរោងការ នេះជាភ័ព្វនិស្ស័យ របស់មនុស្សម្នាក់ ។ ចំណែកនាងខ្ញុំសុំពេលគិត បន្តទៅទៀតសិន ណាមួយអាជីពសិល្បៈ កាន់តែរីកចម្រើន ដូច្នេះពិធីរៀបមង្គលការ ចាំគិតក្រោយ ក៏មិនទាន់ហួសពេលដែរ» ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]