ភ្នំពេញ៖ តារាសម្ដែងយូរឆ្នាំ ស្រស់ស្រស់សង្ហា លោក ស៊ិន សំនៀង នៅតែអាចរក្សាកេរ្តិ៍ឈ្មោះ ជាតារាល្បីល្បាញខ្ទរខ្ទារ ក្នុងពិភពសិល្បៈ ដដែល ទោះបីជាមានរឿងខ្លះ លោកសម្ដែងបានត្រឹម តួរងក៏ដោយ ក៏នៅតែមានអ្នកគាំទ្រ ពីទេពកោសល្យរបស់ ស៊ិន សំនៀង ជាហូរហែ ។ ថ្មីៗនេះ មានប្រភព មួយទម្លាយថា តារាសម្ដែង ល្បីឈ្មោះរាប់ឆ្នាំ លោក ស៊ិន សំនៀង កំពុងតែជាប់បន្ទិលសង្ស័យ មានចំណងស្នេហា ភេទដូចគ្នា ។

កាលពីឆ្នាំ ២០១៣ លោក ស៊ិន សំនៀង ក៏បានទទួលពានពីកម្មវិធី អប្សរាAward ក្នុងនាមជា តារាសម្ដែងមួយរូប មានឈ្មោះល្បីរន្ទីខ្លាំង តែបើក្រឡេកមើល ពីជីវភាពតារាសម្ដែងរូបនេះវិញ ហាក់មិនសូវលេចធ្លោ ទាល់តែសោះ លោកនៅតែគ្មានរថយន្ត ប្រើប្រាស់ផ្ទាល់ ខ្លួនដដែល ផ្ទុយពីតារាសម្ដែងដទៃ ជិះរថយន្តតម្លៃរាប់ម៉ឺនដុល្លារ ។ ស៊ិន សំនៀង ជាតារាសម្ដែងម្នាក់ស៊យធំ ក្នុងពិភពសិល្បៈ ព្រោះលោក ត្រូវឡានបុករងរបួស និង ក្រោយមកត្រូវចោរគាស់ ផ្ទះយកអស់ជិត១ម៉ឺនដុល្លារ និងត្រូវមានគេបន្លំ លេងហ្វេសប៊ុករបស់លោកទៀតផង ។

ថ្មីៗនេះ ស៊ិន សំនៀង ក៏បានអញ្ជើញ ជាតារាកិត្តិយស ក្នុងកម្មវិធី "ពេញចិត្តអត់" ហើយត្រូវបានអ្នកនាង កាតុ បាញ់បោះ ពាក្យសម្ដីថា កាលនៅប្រទេសរុស្ស៊ីជាមួយគ្នា តែកាលហ្នឹង អ្នកនាងមិនបានដឹងថា លោកសំនៀង ជាតារាទេ តែអ្នកនាងឮសំឡេងញឹកញក់ណាស់ ។ អ្នកនាង កាតុ គិតថាលោកជាភេទទីបី ប៉ុន្តែតាមពិត ជាប្រុសសុទ្ធ ។ តែពាក្យសម្ដីអ្នកនាង កាតុ ហាក់បង្កប់ន័យជាច្រើន នាំឲ្យ ទស្សនិកជន មានមន្ទិលសង្ស័យ ចំពោះ តារាសម្ដែងរូបនេះ ។

ប្រភពដ៏កក់ក្ដៅមួយ បាននិយាយថា លោក ស៊ិន សំនៀង ជាញឹកញាប់ គេតែងតែឃើញលោកចេញចូល កន្លែងស្ប៉ាមួយកន្លែង ដែលកន្លែងនោះ សម្បូរតែពួកប្រុសៗប៉ុណ្ណោះ ។ ជាកន្លែងដែលពួកភេទទីបី ប្រមូលផ្ដុំគ្នា មានទីតាំងស្ថិតនៅ ផ្លូវលូទឹកស្អុយ ខាងក្រោយ អតីតផ្សារទំនើបវៀតណាម ។ យ៉ាងហោចណាស់ ក៏ពីរទៅបីដងដែរ ដែលលោកបានចូលទៅកន្លែងនោះ ។ គេពិនិត្យឃើញថា ស៊ិន សំនៀង បានព្យាយាមបិទបាំង វត្តមានរបស់ខ្លួន តាមរយៈការពាក់ម៉ាស តែមនុស្សល្បីដូចជាលោក មិនងាយលាក់ជិតនោះទេ ព្រោះអ្នកណាៗ ក៏ស្គាល់ដែរ ។

លោក ស៊ិន សំនៀង មិនទាន់អាច សុំការបំភ្លឺបានទេ នៅពេលនេះ ។ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែងរកការបំភ្លឺ នៅពេលក្រោយ ពាក់ព័ន្ធរឿងថា លោកជាមនុស្សមាន ចំណង់ចំណូលចិត្ត និងចេញចូលកន្លែងស្ប៉ា នោះជាញឹកញាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ