រាជធានីភ្នំពេញ ៖ ​មាន​ហេតុ​ការណ៍​ដ៏ភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​​នៅ​លើ​សួន​ច្បារ​​ជិត​ ណាហ្កា ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ​ដោយភាគី​ម្ខាង​​អះអាង​ថា ​ខ្លួន​បាត់​រថយន្ត​កាមរី​បាឡែន ពណ៌ស្ករ ​ហើយ​ប្រទះឃើញ​​ឈ្មួញ​កំពុង​លក់​នៅ​ចំណុច​កើតហេតុ កាលពីវេលា​ម៉ោង​​៥​ល្ងាច​​ថ្ងៃទី​១១ មិថុនា ។​

តាម​ប្រភព​ព័ត៌​មាន​​ទាក់​ទិន​នឹង​ហេតុ​ការណ៍​​ខាង​លើ ​នេះ​បាន​ឱ្យ​ដឹង​ថា លោក​ឡាង ​គឹម​សេង ដែល​អះ​អាង​ថា ​ជា​ម្ចាស់​រថយន្ត​ខាង​លើ​បាន​​យក​​រថយន្ត​របស់​ខ្លួន​ទៅផ្ញើ​នៅ​កន្លែង​​ ផ្ញើ​រថយន្ត​មួយ​កន្លែង​​ក្នុង​ភូមិ​សាស្ត្រ​​ខណ្ឌ​ដូន​ពេញ ​ហើយ​ត្រូវ​កម្ម​ករ​នៅ​កន្លែង​​ផ្ញើ​ខាង​លើ ​និយាយ​ថា ​មាន​​គេ​មក​​រកទិញ​រថយន្ត​នេះក្នុង​តម្លៃ​១៥.៨០០​ដុល្លារ ដូច្នេះ​​សូម​ម្ចាស់​រថយន្ត​ឱ្យ​​ប្រដាស​​ពន្ធ​ទៅ​​​គេ ។ ពេល​នោះ​ឈ្មោះ​​ឡាង គឹម​សេង ក៏​យល់​ព្រមឱ្យ​​ក្រដាស​ពន្ធ​ទៅ​ម្ចាស់​ហ្ការ៉ាស ។ ​លុះ​ដល់​វេលា​​ល្ងាច​ថ្ងៃ​ដដែល​នេះ​អត់​ឃើញអ្នក​យក​រថយន្ត​ និង​ក្រដាស​ពន្ធ​យក​លុយ​ឱ្យ​​​ក៏​​ជ្រួល​ច្របល់​​តាម​​​រក​រថយន្ត​​ហើយ​ ទីបំផុត​​​ឃើញ​រថយន្ត​​កំពុង​ត្រូវ​បាន​ឈ្មួញ​​ប្រកាស​លក់​នៅ​សួន​ច្បារ​​ ក្បែរ​ណាហ្កា​ក៏​ប្តឹង​ប៉ូលិសតែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]