ភ្នំពេញៈ ចម្រៀងមួយបទ មានចំណងជើងថា “ឃើញមុខចង់ក្អួត” របស់ផលិតកម្ម ថោន បកស្រាយដោយ តារាចម្រៀងស្រីឈានមុខ មាស សុខសោភា ដោយគ្រាន់តែ ស្តាប់ចំណងជើង និងអត្ថន័យហាក់ដូចជា ប្លែកខុសពីបទចម្រៀងមុនៗ ដោយបទចម្រៀងថ្មីនេះ គឺប្លែកសម្រាប់ ទស្សនិកជន ទាំងការតែងខ្លួន និងអត្ថន័យ។

នៅក្នុងបទចម្រៀងថ្មី ចង្វាក់ញាក់កន្ទ្រាក់អារម្មណ៍ របស់ មាស សុខសោភា គេសង្កេតឃើញថា ឈុតសម្តែង ហាក់មានភាពប្លែកខុស ពីបទចម្រៀងមុនៗ ដោយនាងបានតែងខ្លួន បែបនារី Cute Cute ពាក់សក់វែងពណ៌ផ្កាឈូក ស្លៀកឈុតខើចខ្លី បែបនារី សម័យថ្មី សម្តែងជាមួយប្រុសសង្ហា គឺឌីជេ តាប៊ុយ មានភាពក្រមិចក្រមើម គួរឲ្យចង់គយគន់ ។

ចង់ដឹងថា បទចម្រៀង “ឃើញមុខចង់ក្អួត” ក្នុងវ៉ុល១៤០ របស់ផលិតកម្មថោន បង្កភាពសប្បាយរីករាយ កម្រិតណា ហើយសម្រស់ តារា ចម្រៀងរូបនេះ ស្រស់សោភាខុសពី ពេលតែងខ្លួនធម្មតាៗ ដល់កម្រិតណា បានជាបុរសសង្ហាប្រហែល តាប៊ុយ ហើយនៅតែចង់ក្អួតទៀត មានតែទៅទស្សនា ជាមួយគេហទំព័រ LookingTODAY ទាំងអស់គ្នា ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា