ផ្លែត្រសក់ស្រូវ ជាប្រភេទផ្លែឈើ ដែលមានពូជអំបូរ ជាមួយនឹងត្រសក់ យើងដែរ ប៉ុន្តែវាមានរសជាតិឈ្ងុយឆ្ងាញ់ និង ក្លិនក្រអូប ដែលគួរឲ្យចង់ ទទួលទាន ជាងត្រសក់ធម្មតា។ ត្រសក់ស្រូវ ជាផ្លែឈើដែល ប្រជាជនខ្មែរយើង និយមយកមើលធ្វើជាបង្អែម ដែលផ្តល់រសជាតិឆ្ងាញ់ពិសា មិនតែប៉ុណ្ណោះទេ ត្រសក់ស្រូវ បានផ្តល់គុណប្រយោជន៍ ច្រើនយ៉ាងថែមទៀតផង។ ខាងក្រោម គឺជាអត្ថប្រយោជន៍ សុខភាព ទាំង ៥ យ៉ាង របស់ផ្លែត្រសក់ស្រូវ ៖

១. ថែរក្សាសុខភាពភ្នែក ៖ ត្រសក់ស្រូវ ជាផ្លែឈើដែលសំបូរ ទៅដោយ សារជាតិ បេតាខារូទីន ធ្វើឲ្យវាបំលែងខ្លូនទៅជាវីតាមីន A ពេលដែលអ្នកទទូលទាន ។ ហើយវីតាមីន A ដែលត្រូវបានបំលែង ពី បេតាខារូទីន នោះ ហើយ អាចជួយថែរក្សាសុខភាពរបស់អ្នក មិនឲ្យកើតជំងឺផ្សេងៗ។  តាមការស្រាវជ្រាវបានឲ្យដឹងថា ស្រ្តី ៥០,០០០ នាក់អាយុ ចន្លោះពី ៤៥ ទៅ ៦៧ ឆ្នាំ ដែលបានទទួលទាន វីតាមីន A  ច្រើនអាចកាត់បន្ថយ អត្រា កើតជំងឺឡើងបាយភ្នែក រហូតដល់ទៅ ៤០ ភាគរយឯណោះ។ ដូច្នេះ លោកអ្នកគួរតែងាកមក ទទួលផ្លែត្រសក់ស្រូវ ដើម្បីការពារ ជំងឺឡើងបាយភ្នែក។

២. ជាប្រភពនៃវីតាមីន C ៖ ក្រៅពីសំបូរទៅដោយ វីតាមីន   Aហើយនោះ ផ្លែត្រសក់ស្រូវ ក៏សំបូរទៅដោយវីតាមីន C ដែរ។ វីតាមីន C គឺជាអុកស៊ីតកម្មដែល មានមុខងារ ក្នុងការជួយសំលាប់ រ៉ាឌីកាល់សេរី នៅក្នុងខ្លូនរបស់អ្នក។ លោកអ្នកដឹងទេថា រ៉ាឌីកាល់សេរី អាចបំផ្លាញ កោសិការបស់អ្នក , ធ្វើឲ្យមានជំងឺផ្សេងៗ និង ថែមទាំងធ្វើឲ្យអ្នកឆាប់ចាស់ទៀតផង។ ក្រៅពីនេះ វីតាមីន C ដែលមាននៅក្នុងផ្លែត្រសក់ស្រូវ ធ្វើឲ្យប្រព័ន្ធប្រសាទរបស់អ្នក ដំនើរការបានល្អ និងជួយបង្កើត គ្រាប់ឈាម ស ព្រោះវាមានតួនាទីយ៉ាងសំខាន់ ក្នុងការសំលាប់ មេរោគ បាក់តេរី ដែលអាចឆ្លង ចូលក្នុងរាងកាយអ្នក។

៣ .ថែរក្សាសូត ៖ យោងទៅតាមការស្រាវជ្រាវ ថ្មីៗនេះ បានឲ្យដឹងថា វីតាមីនដែលមាននៅក្នុង ផ្លែត្រសក់ស្រូវ គឺអាចមានអត្ថប្រយោជន៍ យ៉ាងច្រើនដល់អ្នកជក់បារី និង អ្នកដែលឧស្សាហ៍ស្រូបផ្សែងបារី។ ពីព្រោះថា សារធាតុកាស៊ីនូចែន ដែលមាននៅក្នុងបារី អាចធ្វើឲ្យមាន កង្វះវីតាមីន A សំរាប់អ្នកជក់បារី និង អ្នកដែលបានស្រូបផ្សែងបារី។ ដូច្នេះ មិនថាអ្នកដែលជក់ និង មិនជក់បារីទេ គួរតែ ទទូលទាន ផ្លែត្រសក់ស្រូវ ឲ្យបានញឹកញាប់ ដើម្បីថែរក្សាសុខភាព សួតរបស់អ្នក។

៤.ការពារជំងឺសរសៃឈាមក្នុងបេះដូង ៖ ផ្លែត្រសក់ស្រូវ សំបូរទៅដោយ សារធាតុ adenosine ដែលជាសារធាតុ ដែលមានប្រយោជន៍ យ៉ាងខ្លាំងសំរាប់ អ្នកមានជំងឺបេះដូង ។ ពីព្រោះថា សារធាតុ adenosine អាចការពារ មិនឲ្យមានឈាមកក នៅក្នុងប្រព័ន្ធសរសៃបេះដូង។ ម្យ៉ាងវិញទៀត សារធាតុហ្វ័រលែត ដែលមាននៅក្នុង ផ្លែត្រសក់ស្រូវ អាចការពារជំងឺគាំងបេះដូង យ៉ាងមានប្រសិទ្ធភាព ។

៥. កាត់បន្ថយភាពតានតឹង ៖ ផ្លែត្រសក់ស្រូវ គឺជំរើសដ៏ល្អបំផុត នៅពេលដែលអ្នក មានភាពតានតឹង ពីព្រោះថា ប៉ូតាស្យូមដែលមាន ក្នុងផ្លែត្រសក់ស្រូវនេះ ធ្វើឲ្យចង្វាក់បេះដូងលោតបានល្អ និង ផ្តល់អុកស៊ីសែន ទៅក្នុងខួរក្បាល ដែល ធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល ជាងមុន។

ទាំងនេះ គឺអត្ថប្រយោជន៍សុខភាព ទាំង ៥ យ៉ាងរបស់ផ្លែត្រសក់ស្រូវ។ តើប្រិយមិត្ត បានពិសាផ្លែត្រសក់ស្រូវ ញឺកញាប់ហើយឫនៅ? 


ត្រសក់ស្រូវ

ប្រភព ៖ 3FC

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]